រាប់ចាប់ពីការប្រើកុំព្យូទ័រនិងទូរស័ព្ទដៃរហូតដល់ការទស្សនាភាពយន្តអនឡាញនិងលេងហ្គេមអនឡាញ បច្ចេកវិជ្ជាឥតខ្សែបានវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ទោះយ៉ាងណា WiFi មានផលប៉ះពាល់គ្រោះថ្នាក់ដែលអាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺបាន។
សញ្ញារបស់ WiFi ខុសគ្នាពីរលកសញ្ញារបស់វិទ្យុ និងទូរទស្សន៍ ព្រោះរលកសញ្ញា WiFi មានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះជញ្ជាំងបេតុងរឹងមាំមួយបាន។
នេះហើយជាហេតុផលដែលអ្នកជំនាញសុខភាពជឿថា ចំហាយវិទ្យុសកម្មរបស់ WiFi មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពរបស់មនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពរយៈពេលយូរអង្វែង។
ដំណើរការប៉ះពាល់របស់ WiFi គឺមានសភាពយឺតប៉ុន្តែគ្រោះថ្នាក់ ហើយអ្នកជំនាញសុខភាពសាធារណៈជាច្រើនជឿជាក់យ៉ាងមុតមាំថា យើងនឹងប្រឈមនឹងការកើតជំងឺមហារីកក្នុងអនាគតដ៏ខ្លី ដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃ និងការប៉ះពាល់ WiFi ច្រើនលើសលប់ពេក។
លោកវេជ្ជបណ្ឌិត David Carpenter មកពីសាលាជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ State University of New York បាននិយាយថា WiFi បង្កហានិភ័យសុខភាពយូរអង្វែង និងបង្កជំងឺជាច្រើនដោយសារតែចំហាយវិទ្យុសកម្ម។
លោកបន្តថា "ចំហាយវិទ្យុសកម្មបានទម្លុះចូលរាងកាយមនុស្ស និងប៉ះពាល់ភ្នាសកោសិកាជាច្រើន ជាហេតុបង្កឱ្យកោសិការបាត់បង់សមត្ថភាពបំពេញមុខងារយូរៗម្តង។ វាក៏រំខានដល់ថាមពលរាងកាយផងដែរ ដោយធ្វើឱ្យភ្ញាក់ឡើងមានអារម្មណ៍អស់កម្លាំង ស្ត្រេស៍ និងខ្សោយប្រព័ន្ធភាពស៊ាំ។ ហើយវាជាមូលហេតុចម្បងនៃការឈឺក្បាល វិលមុខ ថប់អារម្មណ៍ ពិបាកផ្តោតស្មារតី និងបាត់បង់ការចងចាំ"។
ជាងនេះទៅទៀត WiFi ក៏បង្កឱ្យបាក់ទឹកចិត្ត ហឹងត្រចៀក បេះដូងលោតខុសចង្វាក់ កើតជំងឺមហារីកឈាម ខូច DNA បំផ្លាញខួរក្បាល និងឈឺសាច់ដុំ ។ល។
ដូច្នេះពេលគេងយប់ឡើងលោកអ្នកមិនគួរបើក WiFi ចោលនោះឡើយ។ លោកអ្នកនឹងមិនអាចចៀសផុតពីជំងឺណាមួយក្នុងចំណោមជំងឺដែលបានរៀបរាប់នោះឡើយ ប្រសិនបើរក្សាទម្លាប់នេះរាប់ខែឆ្នាំ៕
0 Comments