បើតាមការចុះផ្សាយរបស់គេហៈទំព័រ bbc កាលពីប៉ុន្មានថ្ងៃមុននេះ បានអោយដឹងថា បុរាណវិទូបានរកឃើញនូវទីក្រុងដ៏ធំមួយស្ថិតនៅកប់យ៉ាងជ្រៅក្នុងព្រៃក្បែរបរិវេណប្រាសាទអង្គរវត្តដែល គេមិនទាន់បានដឹងថាវាជាអ្វីអោយប្រាកដនោះឡើយ
តែវាត្រូវបានគេជឿថាវាធំដូចទៅនឹងទីក្រុងញ៉ូវយ៉ក អញ្ចឹងដែរ។ វាមានទម្រង់ដូចជាផ្ទះហើយមានផ្លូវទឹក ហើយនិងមានសួនច្បារនៅក្បែរនោះផងដែរ។
អាថ៌កំបាំងទាំងនេះត្រូវបានគេរកឃើញដោយលោកបណ្ឌិត Damian Evans ដោយមានជំនួយពីអាជ្ញាធរអប្សរា ដោយការប្រើប្រាស់ម៉ាស៊ីនស្កេនឡាស៊ែរដ៏ទំនើប មួយគ្រឿងដាក់នៅខាងក្រោមឧទ្ធម្ភាគចក្រ ។ លោក Damian បានថ្លែងថា ក្រុមការងាររបស់លោកបានចំណាយពេលរហូតដល់ទៅ 90 ម៉ោងឯណោះ ដើម្បីថតស្កេនរូបភាពពីលើអាកាស ចូលទៅក្នុងព្រៃនៅជុំវិញប្រាសាទអង្គរវត្ត។
លោកបានបន្តទៀតថា លទ្ធផលនេះគឺជារូបភាពស្មុគស្មាញខ្លាំងណាស់ ដោយ យើងអាចមើលឃើញវត្ថុដ៏ចម្លែកនៅក្បែរកំពែងតូចមួយ។
ទោះជាយ៉ាងណាក៏ដោយជុំវិញករណីមួយនេះ យើងពុំទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ តែក្រុមអ្នកជំនាញបាននិយាយថាការរកឃើញនេះវាពិតជាមានសារៈសំខាន់បំផុត ដែលអាចអោយយើងបានដឹងពីការសាងសង់របស់ប្រសាទដ៏ល្អឯងគ្មានពីរមួយនេះ៕
វីដេអូខាងក្រោមនេះបានអះអាងថា ទីក្រុងដែលកប់ជ្រៅក្នុងដីនោះមានទំហំប៉ុនទីក្រុងភ្នំពេញ
0 Comments