ដល់កហើយបងប្អូនយើង Share ចែកគ្នាមើល!!! ទឹកម្ទេស ទឹកសៀង និងទឹកប្រេងខ្យងក្លែងក្លាយ សរុបជាង៩តោន ពេលនេះត្រូវចប់តែម្តង

រាជធានីភ្នំពេញ ៖ ទីតាំងផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យង ១កន្លែង នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែល គ្មានស្តង់ដារ អាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ត្រូវបានកម្លាំងចម្រុះរបស់គណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរ និងបង្ក្រាប។ ប្រតិបត្តិការនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងសិប្បកម្ម យីហោ "ហូលាង" ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ (១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ប៊ួយ ហូ ដោយទីតាំងនេះម្ចាស់បានសុំច្បាប់ផលិតតែ២មុខប៉ុណ្ណោះ ប៉ុន្តែលួចផលិតច្រើនមុខ និងគ្មានស្តង់ដារត្រឹមត្រូវ រួមមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដោយពុំបានសុំចុះបញ្ជីផលិតផល (ចបផ) ជាមួយស្តង់ដារកម្ពុជាឡើយ។


ជាក់ស្តែង ក្រោមកិច្ចបង្ក្រាបនេះ សមត្ថកិច្ចបានរកឃើញផលិតផលដែលគ្មានច្បាប់អនុញ្ញាត សរុបប្រហែល៩តោន និងបានបន្តយកទៅពិសោធន៍ រកមើលសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកទីតាំងខាងលើ ត្រូវបានបិទទ្វា បញ្ឈប់ឲ្យដំណើរការបណ្តោះអាសន្នផងដែរ ។


សូមបញ្ជាក់អោយដឹងថា គណៈកម្មាធិការប្រយុទ្ឋប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ទូច យុទ្ធា សហការជាមួយ សមត្ថកិច្ចកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដឹកនាំដោយលោក គង់ វុទ្ធី បានឆ្មក់ចុះធ្វើការពិនិត្យ សិប្បកម្មផលិតទឹកម្ទេស មួយកន្លែង ស្ថិតនៅចំណុចដីឡូលេខ ៣៤៤ តាមបណ្តោយផ្លូវលេខ ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ក្រោយត្រួតពិនិត្យបញ្ជាក់ឃើញថា ពុំមានច្បាប់អនុញ្ញាតិនោះឡើយ៕


































Post a Comment

0 Comments