
ប្រភពចេញផ្សាយមួយរបស់ពីលោក ឆាំ ឆានី ដែលទទួលបាននូវព័ត៌មានដ៏រសើបមួយពីក្រុមមន្ត្រីក្នុងបក្សកាន់អំណាចដោយលើកឡើងថាគណបក្សសង្គ្រោះជាតិពិតជាមានមន្ត្រីដែលពោរពេញទៅដោយសមត្ថភាពនិងគុណភាព ជាពិសេសគឺមានឧត្តមគតិ ឆន្ទៈស្នេហា ជាតិនិងស្មោះត្រង់ចំពោះជាតិយ៉ាងពិតប្រាកដ បើទោះជាត្រូវរងការគំរាមកំហែង បញ្ចុះបញ្ចូលតាមគ្រប់រូបភាពពីសំណាក់មេដឹកនាំផ្តាច់ការលោក ហ៊ុនសែន យ៉ាងណាក៏ដោយ។
មន្ត្រីក្នុងបក្សកាន់អំណាចនោះបានបន្តទៀតថា មេឃុំ ចៅសង្កាត់ គ្រប់ខេត្តក្រុងរបស់គណបក្សប្រឆាំងដ៏ធំមួយនេះជិត៦០០០នាក់ និង តំណាងរាស្ត្រ ស្ទើរតែទាំងអស់បានប្រកាសប្តេជ្ញាចិត្តចំពោះសារគំរាមរបស់លោក ហ៊ុនសែន ថា ពួកខ្លួនស៊ូស្លាប់ ស៊ូទៅស៊ីឈ្នួលគេ ទៅធ្វើ ស្រែចំការ ឬទៅធ្វើជាទាសករវិញ ប្រសើរជាជាងទៅចូលរួមជាមួយបក្សបំផ្លាញប្រយោជន៍ជាតិមួយនេះ។
ប្រភព៖ ពីលោក ឆាំ ឆានី បានរៀបរាប់នៅក្នុងគណនេយ្យរបស់លោក ថា៖ មន្ត្រី CPP សរសើរតំណាងរាស្ត្រ មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង CNRP
មន្រ្តីCPP សុំមិនបញ្ជេញឈ្មោះបាននិយាយថា៖ CNRP ពិតជាខ្លាំងមែន ។ ជិត១ខែហើយ CPP អំពាវនាវឲ្យមកចូលរួមរស់ជាមួយ CPP បានតែ 57នាក់ គឺមិនបាន១%ផង ក្នុងចំណោម មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង និងតំណាងរាស្រ្តរបស់ CNRP នៅទូទាំងប្រទេស ។
ជាងនេះទៀត មេឃុំ ចៅសង្កាត់ ជំទប់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង របស់CNRP ជិត៦០០០នាក់ និងតំណាងរាស្រ្ត ស្ទើរតែទាំងអស់មិនត្រឹមតែមិនព្រមចុះចូលទេ នៅពេលដែលឮនាយករដ្ឋមន្រ្តីអំពាវនាវ គេបែជានិយាយថា
« សុខចិត្តស្លាប់ មិនព្រមចុះចូល និងយកលុយ CPP ឡើយ »
គិតទៅឆន្ទៈរបស់ពួកគេពិតជាគួរឲ្យសរសើរមែន ។ នាយរដ្ឋមន្ត្រី អំពាវនាវផង គំរាមផង ទិញទឹកចិត្តផង បើជាសមាជិក ឬថ្នាក់ដឹកនាំបក្សផ្សេងដូចជាហ្វុនស៊ិនប៉ិចវិញ ម្លេះតម្រង់ជួរចុះចូលអស់ហើយ តែ CNRP ធ្វើឲ្យសម្តេចស្មានមិនដល់ ៕
ប្រភព:http://nyobeaykhmer.dailythainews24h.com
0 Comments