វឹកវរធំហើយខ្មែរ! បញ្ហានយោបាយកំពុងក្ដៅខ្លាំង! មកប្រទះខ្មាំងល្អិតប៉ារ៉ាសិត(Parasite)ព្រូនទ្រីស៊ីណែឡា រាត​ត្បាតសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ ៩ នាក់ហើយ!!

វឹកវរធំហើយខ្មែរ! បញ្ហានយោបាយកំពុងក្ដៅខ្លាំង! មកប្រទះខ្មាំងល្អិតប៉ារ៉ាសិត(Parasite)ព្រូនទ្រីស៊ីណែឡា រាត​ត្បាតសម្លាប់ប្រជាពលរដ្ឋខ្មែរអស់ ៩ នាក់ហើយ!!
ប្រភពពីវេបសាយ Pdachkar បានអោយដឹងថា៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលប្រកាសអាសន្នប្រាប់ពលរដ្ឋរឿងព្រូនទ្រីស៊ីណែឡា
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​​នៅ​ថ្ងៃ​អង្គារ​នេះ បានប្រកាស​អាសន្នយ៉ាងស្លន់ស្លោប្រាប់ប្រជាជនឲ្យជួយ​រក្សាការពារ​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែឡាដោយខ្លួនឯង ដែលព្រូននេះ​កំពុង​រាត​ត្បាត​នៅ​តំបន់​ព្រៃ​ឡង់​នា​ខេត្ត​កំពង់​ធំ ។
ក្រសួង​សុខាភិបាល​​មិនអាចការពារអាយុជីវិតជូនប្រជាពលរដ្ឋខ្មែរបានទេ ប៉ុន្តែជួយបានត្រឹមតែ​ជូន​ដំណឹង​ឲ្យចេះការពារជីវិតខ្លួនឯង ប្រសិនបើនៅមានចិត្តស្រឡាញ់ជីវិតខ្លួនឯង ពីព្រោះក្រសួង​សុខាភិបាល​​មិនមានពេទ្យដែល​ជំនាញ​ខាងព្រូននេះទេ ឥឡូវនេះមាន​មនុស្ស​ចំនួន​ ០៩ ​នាក់ ត្រូវបានស្លាប់​ជា​បន្ត​បន្ទាប់​ និង​ ១៩​ នាក់​ផ្សេង​ទៀតកំពុងតែរត់ប្រផាត់ប្រភីងចូលសម្រាកក្នុងមន្ទីរពេទ្យដែលគ្មានជំនាញ ព្រូននេះកើតក្នុងសាច់​ជ្រូក​ព្រៃ ដែល​ចំអិន​មិនសូវ​ឆ្លិន​ ឬសាច់ឆៅដែលប្រជាពលរដ្ឋខ្មែរយកមកធ្វើជាសាច់ក្លែម​ជាមួយ​សុរា ។
ក្នុងករណីដែលឆ្លងនិងកើតជំងឺនេះ ក្រសួងមិនធានាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខ្មែរទេ សមដូចភាសិតថា សក់នរណា ក្បាលអ្នកណឹង ៕
ប្រភព ៖ Pdachkar


Source:http://reachbot.today

Post a Comment

0 Comments