
Apple Store នៅចិន បើកលក់ iPhone X
iPhone X ត្រូវបានបញ្ចេញលក់ជាផ្លូវការនៅលើទីផ្សារទូទាំងពិភពលោក កាលពីម្សិលមិញ។ ស្មាតហ្វូននេះ បំពាក់ដោយកញ្ចក់ដូចមាននៅលើ iPhone 8 ដែរ។ ដូច្នេះ វាងាយនឹងបែក បំផុតនៅពេលធ្លាក់។
អ្នកគាំទ្រ Apple ម្នាក់ បានបង្ហោះវីដេអូមួយបង្ហាញពីការបែក iPhone X នៅលើបណ្ដាញសង្គម Weibo នៅទីតាំងលក់ iPhone មួយកន្លែងនៅប្រទេសចិន។ ចំណែក ស្ត្រីម្នាក់ទៀត ឈ្មោះ Ba Hao Wan Zi Jiang ក៏បានបង្ហោះដូចគ្នាពីការបែកកញ្ចក់នៅគែមអេក្រង់ iPhone X ពណ៌ប្រាក់របស់ខ្លួន ដែលទើបតែទិញ។ នាងបានបញ្ជាក់ថា iPhone របស់នាង បានធ្លាក់នៅលើឥដ្ឋការ៉ូ។



0 Comments