ចំណុចទាំង ០៥ នេះហើយដែល Huawei Mate 10/Pro សាកសមឲ្យអ្នកមិនគិតយូរ ក្នុងការទិញប្រើ!


(បរទេស)៖ ក្រុមហ៊ុនទូរស័ព្ទធំបំផុត​លំដាប់លេខ ២ លើពិភពលោក បានបញ្ចេញ​ស្មានហ្វូន​ម៉ូដែលចុងក្រោយ ដ៏ទំនើបបំផុតរបស់ខ្លួន​ចំនួនបីផ្ទួនៗគ្នាគឺ Mate 10, Mate 10 Pro, និង Mate 10 Porsche design។ ប៉ុន្តែយើងខ្ញុំ​នឹងលើកយក ០៥ ចំណុចធំៗ ដែលអ្នក​អាន​ហើយ​នឹងសម្រេចចិត្ត​ទិញមកប្រើ ដោយមិនខកបំណងនោះឡើយ។
១. ការរចនារូបរាង និងទំហំ៖ ទូរសព័្ទទាំងពីរ Mate 10/Pro មានការរចនាស្ទើរ​ដូចគ្នាទាំងស្រុងទៅហើយ ដែលគេជឿជាក់ថា ជាការរចនាម៉ូដថ្មីសុទ្ធសាធ មិនច្រឡំជាមួយ​ស្មាតហ្វូនក្រុមហ៊ុនណាមួយឡើយ​ជាពិសេស គឺភាពភ្លឺថ្លាដ៏ប្រណិត នៃតួខ្លួនទូរស័ព្ទ​ទាំងពីរ​។ បន្ថែមពីនេះ កម្លាំងថ្ម ៤,០០០មីលីអំពែរ បូកបច្ចេកវិទ្យា Super Charge ជំនាន់ថ្មី នឹងធ្វើឲ្យ​ភាពរីករាយ​របស់អ្នក គ្មានដែន​កំណត់ (៣០នាទី សាកពីសូន្យដល់ ៥៨ភាគរយ)។

២. កាមេរ៉ាដ៏អស្ចារ្យ៖ អ្នកស្រឡាញ់​ការថតរូប ជាពិសេស​កាមេរ៉ាក្រោយ ដែលមាន F1.6 ធ្វើឲ្យការថតរូបរឹតតែ​ច្បាស់ រវាងកាមេរ៉ាភ្លោះដែលមានមួយទំហំ ១២មេហ្គាភីចសែល ជាពណ៌ធម្មជាតិ និងមួយទៀត ២០មេហ្គាភីចសែល ជាពណ៌ស-ខ្មៅ បូកថែមបច្ចេក​វិទ្យាទប់​លំនឹង ISO និងមានសមត្ថភាពថតវីដេអូដល់ ៤K។ ដូច្នេះអ្នក​អាចថតរូបដូច​អ្នកអាជីព ដោយបន្ថែមព្រាល Background ដែលពិភពលោកកំពុងពេញនិយម។

៣. បច្ចេកវិទ្យា AI៖ គឺជាបញ្ហាសិប្បនិមិត្តមួយ បំពាក់អមជាមួយបន្ទះឈីប ជំនាន់ថ្មីបំផុត Kirin 970 ដែលលឿនជាង Mate 9 ដាច់តែម្តង ហើយការប្រើប្រាស់ទូទៅលើ​ស្បែកស្រោប​ខ្លួន EMUI 8.0 ជំនាន់ចុងក្រោយទៀតនោះ វាពិតជាលឿន​សម្រាប់ដំណើរការ​កម្មវិធីផ្សេង។ AI គឺមុខងារឆ្លាតវៃ ដែលអាចឲ្យទូរស័ព្ទអ្នក ចេះគិតដូចជាមានខួរក្បាលមួយ ហើយរៀនសូត្រ​កាន់តែល្អ ពីការប្រើប្រាស់របស់អ្នក (កាមេរ៉ា Mate 10 មានសមត្ថភាព ចាប់ដឹងពីអត្តសញ្ញាណ ឬប្រភេទវត្ថុដែលវាកំពុងថត ដូចជាម្ហូបអាហារ អក្សរ ធម្មជាតិ និងវត្ថុនានាជាច្រើនទៀត)។

៤. អេក្រង់ និងអាវក្រោះ៖ Mate 10 ធម្មជាតិមានអាក្រង់ ៦អ៊ីញ រាងរីកទទឹងបន្តិច តែកម្រិតភាពច្បាស់របស់បន្ទះ IPS នេះឡើងដល់ ២K ពិតជាហ្មត់ខ្លាំងមែនទែន ប៉ុន្តែវា​មិនមានបំពាក់បច្ចេក​វិទ្យាការពារការជ្រាបទឹក និងធូលី​នោះទេ។ ងាកមក Mate 10 pro វិញ អេក្រង់ជាប្រភេទ AMOLED កម្រិត FHD+ មានន័យថា វាច្បាស់ជាង FHD បន្តិច ហើយមានបូកថែមបច្ចេកវិទ្យាការពារទឹក និងធូលី IP67 ទៀតផង។

៥. ច្នៃ Mate 10 ទៅជាកុំព្យូទ័រលើតុ៖ វាមិនមែនជា Samsung Dock ដែលត្រូវបានទិញ​ឧបករណ៍បន្ថែមរាប់រយដុល្លារទៀត ទើបអាចធ្វើបាននោះទេ ដោយ Mate 10 ទាំងបីស៊េរី ត្រូវការតែខ្សែ USB-HDMI តែមួយប៉ុណ្ណោះ អាចឲ្យអ្នកភ្ជាប់ទូរស័ព្ទ ទៅអេក្រង់កុំព្យូទ័រ ឬទូរទស្សន៍ធំៗ ដើម្បីបញ្ជាកម្មវិធីផ្សេងៗ ឬច្នៃជា Desktop កុំព្យូទ័រក៏បានដែរ៕
គួរបញ្ជាក់ថា តម្លៃរបស់ទូរស័ព្ទកំពូលទាំងនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែបើតាមការសន្និដ្ឋាន វាអាចខ្ទង់ចន្លោះពី ៨០០ដុល្លារក្រាស់ ទៅ ៩០០ដុល្លារស្តើង៕
Article Source:http://www.cambo-space.com

Post a Comment

0 Comments