នៅលើក្ដារចុចកុំព្យូទ័រ (Keyboard) ច្បាស់ណាស់អ្នកនឹងឃើញគ្រាប់ចុចចាប់ពី F1 រហូតដល់ F2 នៅជួរផ្នែកខាងលើរបស់វា។ មនុស្សភាគច្រើនមិនសូវជាប្រើប្រាស់គ្រាប់ចុចទាំងនោះទេ ដោយហេតុថាមិនសូវដឹងមុខងាររបស់ពួកវា។ ថ្ងៃនេះ KleyKley នឹងបង្ហាញនូវមុខងារសំខាន់ៗរបស់ F1 ដល់ F2 ដល់អ្នករាល់គ្នា ជៀសវាងទុកចោលឲ្យដីហុយចូលឥតអំពើ៖
- F1 ៖ ប្រើសម្រាប់ចុចបើកទំព័រ Help (ជំនួយ) ក្នុងកម្មវិធីភាគច្រើន
- F2 ៖ ប្ដូរឈ្មោះ (Rename) ឯកសារ ឬ Folder
- F3 ៖ បើកមុខងាររុករក (Search) នៅលើកម្មវិធី ឬ Browser នានា
- F4 ៖ ចុច Alt និង F4 ព្រមគ្នា ដើម្បីបិទកម្មវិធីដែលកំពុងបើក
- *F5 ៖ ប្រើសម្រាប់ Refresh ឬបើកទំព័រ និងឯកសារម្ដងទៀត
- F6 ៖ ប្ដូរ ឬបើក Address Bar
- F7 ៖ ឆែកមើលការប្រកបពាក្យ ឬវេយ្យាករណ៍នៅក្នុងឯកសារ Microsoft ដូចជា Word ជាដើម
- F8 ៖ ចូលក្នុង Boot Menu អំឡុងពេលកំពុងបើកកុំព្យូទ័រ
- F9 ៖ Refresh ឯកសារក្នុង Microsoft Word និងផ្ញើ ឬក៏ទទួលអ៊ីម៉ែល នៅក្នុង Microsoft Outlook
- F10 ៖ បើក Menu Bar លើកម្មវិធី/ Shift + F10 ស្មើនឹងការចុច Mouse ខាងស្ដាំ (Right Click)
- F11 ៖ ពង្រីកអេក្រង់ឲ្យធំពេញ (Fullscreen Mode) លើ Browser
- F12 ៖ រក្សាទុកឯកសារ នៅក្នុង Microsoft Word ៕
0 Comments