កូនប្រុសដើមទ្រូង ៥ហត្ថ


សំណួរ៖ តើពាក្យថាកូនប្រុសដើមទ្រូង ៥ហត្ថ មានន័យដូចម្តេច? ចូរបកស្រាយ។
ចំលើយ៖ កូនប្រុសដើមទ្រូង ៥ ហត្ថ គឺនិយាយសំដៅទៅលើមនុស្ស ដែលធ្លាប់បានបួសរៀននៅវត្ត។
តាមន័យត្រង់ពាក្យនេះសំដៅទៅលើ​សំភារៈមួយបែបរបស់​ព្រះសង្ឈ​ដែលយើងនិយមហៅថា “វ័ណ្ឌពន្ធទ្រូង” ដែលមានប្រវែង ៥ហត្ថ។​
ម្យ៉ាងទៀតក្នុងសង្គមខ្មែរ កូនប្រុសដែលបានបួសរៀន តែងតែជាមនុស្សមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងផ្នែកចំនេះដឹង ផ្នែកសីលធម៌រស់នៅ និង វិជ្ជាជីវៈ ដែលស្តែងចេញពីសីលធម៌ទាំង ៥ ក្នុងព្រះពុទ្ធសាសនាដែលមានៈ
១.ការមិនប្រមាថ និងសំលាប់ជិវិតមនុស្ស សត្វដទៃ
២.ការមិនប្រើពាក្យមុសា ច្រណែននិន្ទា ភូតកុហកគេឯង
៣.ការមិនសេពគ្រឿងស្រវឹង មានសុរាជាដើម
៤.មិនអសិលធម៌ បៀតបៀនប្តីប្រពន្ធអ្នកដទៃ
៥.មិនលួចឆក់ទ្រព្យសម្បត្តិអ្នកដទៃ។
Source:
http://seksa24.com

Post a Comment

0 Comments