ថ្មីក្តៅ! ទីបំផុត​ក្រុម​តារាវិទូ «រកឃើញ​ភព​ដ៏​អាថ៌​កបាំង​ថ្មី​មួយ» នៅក្នុង​ប្រព័ន្ធ​ផ្កាយ ដែល​ស្ថិតនៅ​ជិត​យើង​បំផុត…


(អាមេរិក)៖ តារាវិទូ​អន្តរជាតិ​មួយក្រុម បាន​រកឃើញ​ចំហាយ​ភាយ​ចេញពី​បណ្តុំ​ពពក នៃ​ខ្សែក្រវាត់​ធូលី​អវកាស​ដ៏​ត្រជាក់ នៅ​ជុំវិញ​ភព​ប៉ុន​ផែនដី​មានឈ្មោះ Proxima b ដែល​ត្រូវបាន​គេ​រកឃើញ​កាលពី​ឆ្នាំ២០១៦ និង​ជា​ភព​ដ៏​កៀក​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​ជាងគេ​បំផុត ហើយ​ម្យ៉ាងវិញទៀត​ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ បាន​ជឿជាក់ថា ប្រហែល​ជាមាន​ភពដទៃៗទៀត​នៅ​ទីនោះ ដែល​ពុំទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
បើតាម​ក្រុម​តារាវិទូ​ខាងលើ ធូលី​អវកាស​នៅ​ជុំវិញ​ផ្កាយ Proxima Centauri គឺជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ពីព្រោះថា ក្រោយពី​ការរកឃើញ​ភព Proxima b វា​គឺជា​តំរុយ​ដំបូងបង្អស់ ស្តីពី​វត្ត​មាននៃ​ប្រព័ន្ធ​ផ្កាយ​ដ៏​ល្អិតល្អន់​មួយ ដោយ​មិនមែន​គ្រាន់តែ​ជា​ភព​តែ​ឯកឯង​មួយ​នៅ​ជុំវិញ​ផ្កាយ ដែល​នៅ​ជិត​ព្រះអាទិត្យ​យើង​ជាងគេ​ប៉ុណ្ណោះ​ឡើយ។
គួរ​បញ្ជាក់ថា Proxima Centauri គឺជា​ផ្កាយ​ដ៏​កៀក​នឹង​ព្រះអាទិត្យ​ជាង​ប្រព័ន្ធ​ផ្កាយណាៗផ្សេងទៀត​ទាំងអស់ ហើយ​វា​គឺជា​ផ្កាយ Red Dwarf (មាន​ពន្លឺ​ខ្សោយ និង​មិនសូវ​ជា​ក្តៅ) ដែល​ស្ថិតនៅ​ចម្ងាយ​ត្រឹម​ជាង ០៤ឆ្នាំ ពន្លឺ​ពី​យើង​នៅក្នុង​កញ្ចុំ​ផ្កាយ Centaurus ឬ The Centaur។ វា​ក៏​ស្ថិត​នៅក្បែរ​ប្រព័ន្ធ​ផ្កាយ​ភ្លោះ Alpha Centuari ដែលមាន​ផ្កាយ​ចំនួន​ពីរ​វិល​ជុំវិញ​គ្នា ដូច​មាន​បញ្ជាក់​នៅក្នុង​រឿង Avatar នោះឯង ហើយ​ស្ថិតនៅ​ចម្ងាយ ៤.៤ឆ្នាំ​ពន្លឺ​ពី​ភពផែនដី ប៉ុន្តែ​វា​ពុំទាន់​មាន​ភព​វិញ​ជុំវិញ​វា ត្រូវបាន​រកឃើញ​នោះឡើយ៕
Source:www.cambo-space.co

Post a Comment

0 Comments