ចាស់ពីដើមតែងតែនិយាយថាខ្យងមានពិស តែគ្មាននរណាជឿ ហើយពេលនេះមានមនុស្សម្នាក់ស្លាប់ដោយសារមុតខ្យងមែន!!! តើវាជាការពិតរឺទេ?

គេឃើញមានរូប​ថត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ទំនាក់​ទំនង​ហ្វេសប៊ុក​ម្នាក់ ​បង្ហោះ​ចែក​ចាយ​​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី៣​ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ ​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ក្មេង​ស្រី​ម្នាក់​ដេក​លើ​គ្រែ​​មន្ទីរ​ពេទ្យកុមារជាតិ​ទាំង​អាការៈ​របក​ស្បែក​ទាំង​ផ្ទាំងៗដោយលាយឡំ​​ពណ៌​ខ្មៅ​គួរ​ឲ្យ​ចម្លែក និង​​កម្រ​បាន​ជួប​ប្រទះ។


បើ​តាម​ប្រភព​ពី​សាច់​​ញាតិ​ជន​រងគ្រោះ និង​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Mora Dy បាន​រៀប​រាប់​ថា ក្មួយ​ស្រី​អាយុ១០​ឆ្នាំ​របស់​គាត់ម្នាក់នេះ ​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាំង​​សភាព​​ធ្ងន់​ធ្ងរ​​របក​ស្បែក​សង្ឃឹម​តិច​តួច​មែន​ទែន​នា​រំលង​អាធ្រាត្រ​ថ្ងៃ៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ ​ទាំង​ក្រុម​គ្រូពេទ្យ​មិន​ដឹង​មូល​ហេតុពិតប្រាកដនៅឡើយ។


ក្នុងនោះផងដែរម្ចាស់ Facebook ខាងលើដែលឈ្មោះថា Mora Dy គាត់បានសរសេររៀបរាប់ថា «ឱ​!ព្រះ​អើយ​គ្រាន់​តែ​ខ្យង​មុត​ជើង​សោះ ហេតុ​អ្វី​បណ្តាល​ជា​បែប​នេះ តើ​វា​ជា​ជំងឺ​អ្វី​? តើ​មាន​មិត្ត​ណា​ដឹង​ទេ​ជួយ​ប្រាប់​ខ្ញុំ។ ពេទ្យ​កុមារ​ជាតិ និង​​គន្ធបុប្ផា​ មិន​ដឹង​ជា​ជំងឺ​អ្វី​ទេ»។ ​ក្នុងនោះផងដែរមានការ​​សង្ស័យ​លើ​​ការ​មុត​ខ្យង​ថៃ ​ឬ​ខ្យង​មាស ឬ​ខ្យង​ស៊ី​ស្រូវ​នេះ ​ព្រោះ​​ក្មួយ​ស្រី​របស់​គាត់​ពុំ​ដែល​មាន​ជំងឺ​​ប្រចាំ​កាយ ឬ​​​​ចម្លែក​បែប​នេះ​ពី​មុន​មក​​ទេ សុខភាព​ក្មេងស្រីម្នាក់នេះល្អ​ណាស់​មិន​ដែលកើតជំងឺអ្វីឡើយ តែ​រាង​កាយ​របស់​ក្មួយ​ចាប់ផ្ដើម​ប្រែ​ប្រួល​ខ្លាំង ខណៈ​ពេល​​របួស​ជើង​កំពុង​ហើម។


ប្រភព​ដដែល​បន្ត​ថា ក្មួយ​របស់​គាត់​បាន​មុត​ខ្យង​ថៃ​​ត្រូវ​ជើង​ធ្ងន់​ធ្ងរ​រហូត​​ធ្លុះ​ដល់​​ឆ្អឹង ពេល​ចុះ​ទៅ​ងូត​ទឹក​ត្រពាំង​មុខ​ផ្ទះ ហើយក៏​រអិល​ជើង។ ដោយសំណាងអាក្រក់ក្មេងស្រីម្នាក់នេះបានស្លាប់បានទៅហើយកាលពីវេលាម៉ោងប្រហែលជា៧ព្រឹក នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីម្សិលមិញនេះ។ ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះប្រភេទខ្យងបែបនេះ បើទោះបីជាពេលនេះក្រុមគ្រូពេទ្យមិនទាន់ដឹងមូលហេតុដោយសារខ្យងនេះក៏ដោយ ៕








Source:https://cambpos.blogspot.com/2

Post a Comment

0 Comments