ធ្មេញច្រើនម៉្លេះព្រះអើយ! ពេទ្យត្រូវបង្ខំចិត្តប្រើដែកដាប់និងញញួរដកធ្មេញចំនួន ២៣២ ចេញពីមាត់របស់ក្មេងប្រុសម្នាក់


ការដកធ្មេញអាចជាបទពិសោធន៍ឈឺចាប់បំផុតដែលមនុស្សម្នាក់បានជួបប្រទះយ៉ាងហោចណាស់ក៏ម្តងដែរក្នុងមួយជីវិត។ ប៉ុន្តែ តើវានឹងឈឺចាប់ប៉ុនណាវិញនៅពេលអ្នកត្រូវឱ្យគេដកធ្មេញដល់ទៅ ២៣០ ធ្មេញ?
លោកស្រីវេជ្ជបណ្ឌិត Sunanda Dhiware ប្រធានផ្នែកធ្មេញរបស់មន្ទីរពេទ្យ JJ Hospital ក្នុងទីក្រុងបុមបៃបាននិយាយថា ក្មេងប្រុសឈ្មោះ Ashik Gavai ត្រូវបាននាំចូលមន្ទីរពេទ្យដោយហើមថ្គាមខាងស្តាំ។ នេះបើតាមរបាយការណ៍ដែលកាសែត BBC ទទួលបាន។
Gavai បានរងទុក្ខវេទនាអស់ជាច្រើនខែដោយសារតែធ្មេញរបស់គាត់។ ហេតុនេះហើយទើបគាត់ខំប្រឹងធ្វើដំណើរតាមផ្លូវពីភូមិរបស់គាត់ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលដែលគាត់ត្រូវការបំផុត។
វេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ JJ Hospital បានពណ៌នាស្ថានភាពរបស់គាត់ថា “កម្រណាស់” និង ជា “កំណត់ត្រាពិភពលោក”។
លោកស្រីវេជ្ជបណ្ឌិត Sunanda Dhiware និយាយថា “ស្ថានភាពជំងឺរបស់ Ashik ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាជាជំងឺធ្មេញកប់ធ្មេញដ៏ស្មុគស្មាញ។ វាជាប្រភេទដុំសាច់ស្លូត”។
លោកស្រីវេជ្ជបណ្ឌិត Sunanda Dhiware និយាយថា “ដំបូងយើងមិនអាចកាត់វាចេញបានទេដូច្នេះយើងត្រូវប្រើដែកដាប់និងញញួរដើម្បីយកវាចេញ។ នៅពេលដែលយើងបើកវាហើយ ធ្មេញសដូចគុជខ្យងតូចៗបានចាប់ផ្តើមចេញក្រៅម្តងមួយៗ។ ដំបូងយើងបានប្រមូលធ្មេញទាំងនោះ។ វាគឺពិតជាដូចជាគុជខ្យងតូចៗណាស់។ ប៉ុន្តែបន្ទាប់មកយើងចាប់ផ្តើមអស់កម្លាំង។ យើងបានរាប់ទៅថាមានធ្មេញ ២៣២ “។
Ashik ឥឡូវនេះសល់ធ្មេញធម្មតាតែ ២៨ ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត Dhiware ថែមទាំងបាននិយាយថាក្នុងរយៈពេល ៣០ ឆ្នាំនៃការធ្វើជាពេទ្យធ្មេញ លោកស្រីមិនដែលឃើញអ្វីដូចជាករណីរបស់ Ashik នោះទេ ហើយវាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលចំពោះលោកស្រីនិងក្រុមទាំងមូលរបស់លោកស្រី៕
 
Article Source: http://khnote.com

Post a Comment

0 Comments