កុំលេងសើច! បើមាន៥ចំណុចនេះអ្នកអាចកំពុងតែមានដុំសាច់នៅក្នុងខួរក្បាលហើយ!!!

ដុំសាច់ក្នុងខួរក្បាល ជាជម្ងឺដ៏កាចសាហាវមួយមិនចាញ់មហារីកឡើយ។ វាបង្កឡើងដោយសារតែជំងឺមហារីកខួរក្បាល ដែលកើតនៅក្នុងជាលិកាខួរក្បាលតែម្ដង ឬផ្នែកផ្សេងៗនៃខួរក្បាល ហើយវាតែងរំខាននិងបង្កការឈឺចាប់មិនឱ្យអ្នកជម្ងឺអាចធ្វើអ្វីបានស្រួលឡើយ។
យើងត្រូវដឹងពីរោគសញ្ញាដំបូងរបស់វា ព្រោះបើរកឃើញនិងព្យាបាលទាន់វាអាចសង្គ្រោះជីវិតយើងបាន ក៏ប៉ុន្តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយទើបយើងដឹងខ្លួននោះ ភាគរយព្យាបាលឲ្យជាសះស្បើយឡើងគឺមានតិចណាស់។ 
ខាងក្រោមនេះជារោគសញ្ញាទាំង ៥ ចំណុចដែលអាចបង្ហាញនរណាម្នាក់កំពុងតែមានដុំសាច់នៅក្នុងខួរក្បាល៖
១. ភ្លេចភ្លាំងច្រើន៖

រោគសញ្ញាដំបូងនៃជំងឺមហារីកខួរក្បាល គឺការចុះខ្សោយនៃសមត្ថភាពនៃការគិត និងសមត្ថភាពនៃអង្គចងចាំមិនត្រឹមតែរឿងស្មុគស្មាញទេ តែសូម្បីរឿងតូចតាចប្រចាំថ្ងៃក៏ភ្លេចភ្លាំងច្រើនដែរ។ នេះដោយសារតែទម្ងន់នៃដុំសាច់មហារីក កំពុងដាក់សម្ពាធទៅលើខួរក្បាល។
២. ឈឺក្បាល៖

វាជារឿងមួយសាមញ្ញទៅហើយសម្រាប់មនុស្សដែលគិតច្រើន ឬក៏មិនសូវលំហែអារម្មណ៍គ្រប់គ្រាន់ តែវាក៏បាត់ទៅវិញឯកឯងដែរ។ ក៏ប៉ុន្តែ វាជារឿងគួរឱ្យបារម្ភបើការឈឺក្បាលនោះញឹកញាប់ ហើយឧស្សាហ៍កើតនៅពេលព្រឹក និងឈឺខ្លាំងនិងរយៈពេលយូរ។
៣. សាច់ដុំចុះខ្សោយឬឈឺ៖

ការចុះខ្សោយនៃសាច់ដុំ ឬឈឺសាច់ដុំ អាចបណ្តោលមកពីការមានដុំសាច់នៅក្នុងខួរក្បាល។ វាគ្រោះថ្នាក់ណាស់ព្រោះភាពទន់ខ្សោយនៃសាច់ដុំនៅផ្នែកណាមួយអាចបណ្ដាលឱ្យផ្នែកនោះខ្វិនបាន។ 
៤. ឆាប់អស់កម្លាំង

បើិសិនជាអស់កម្លាំងញឹកញាប់ សូម្បីតែក្រោយពីសម្រាកបានគ្រប់គ្រាន់ក៏ដោយ នោះជារោគសញ្ញាមួយទៀតនៃជំងឺដុំសាច់ក្នុងខួរក្បាលហើយ។ 
៥. ប្រកាច់គ្រៀវឬញ័រកន្ដ្រាក់៖

ជំងឺដុំសាច់ខួរក្បាលនេះអាចបង្កឱ្យមានអាការប្រកាច់គ្រៀវ ឬដួលសន្លប់។ នោះដោយសារដុំសាច់នោះធ្វើឱ្យរឹងដៃជើងនិងខ្លួនប្រាណទាំងមូល៕
ប្រភព៖ healthtips

Post a Comment

0 Comments