(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីឪពុកម្ដាយស្ត្រីរងគ្រោះ ម្នាក់ដែលប្ដឹងចោទពីបទរំលោភសេពសន្ធវៈ ទៅលើកូនស្រីគាត់បានសម្រេច រហូតដល់ចំនួន៧ដង ។ ករណីនេះបានកើតឡើងនៅក្នុងផ្ទះជនសង្ស័យតែម្ដង ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះច រ ស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ និងមកធ្វើការជាអ្នកបំរើនៅផ្ទះ ជនសង្ស័យ។ចំណែកបុរស ជាប់ចោទពីបទរំលោភមាន ឈ្មោះ ច ស ភេទប្រុស អាយុ២៩ឆ្មាំ មានមុខរបរគ្រូពេទ្យ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសំដីនារីរងគ្រោះបានអោយដឹងថា រូបនាងបានមកស៊ីឈ្នួលជាអ្នកបម្រើ នៅផ្ទះបុរសខាងលើ ដោយសារតែជនសង្ស័យជាអ្នកស្រុកជាមួយគ្នា និងឪពុក ម្តាយស្គាល់គ្នា ហើយដោយយល់ថា ប្រពន្ធរបសគាត់ (ជនសង្ស័យ) ទើបតែឆ្លងទន្លេ គ្មានអ្នកមើលថែ ហើយបានជួលនាងអោយមកនៅជាមួយ ដោយអោយប្រាក់ខែក្នុង១ខែ២០០ដុល្លារ ។
ករណីចាប់រំលោភនេះបានកើតឡើងនៅ វេលាម៉ោង១២យប់ដោយបុរសជាជា្ចស់ផ្ទះបាន បបួលនាងទៅដើរលេងទៅផ្សារទំនើបសុវណ្ណារួចហើយចូលក្លឹបរាំលេងហើយបុរសនោះក៏បាននាំនាងចូលដេកក្នុងផ្ទះសំណាក់ និងចាប់នាងរំលោភបានសម្រេចមួយដង។ ក្រោយៗមកទៀត ជនសង្ស័យបានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងផ្ទះបានសម្រេចចំនួន៦ដងទៀត តែនាងមិនហ៊ាននិយាយប្រាប់អ្នកណាទេ ព្រោះនាងគិតថា ចាំដល់ថ្ងៃបើកប្រាក់ខែសិន ។
ប្រភពបានអោយដឹងបន្តថា នៅពេលដែលម្តាយនាងឡើងមកបើកប្រាក់ខែ ទើបនាងប្រាប់ថាជនសង្ស័យបានចាប់នាងរំលោភចំនួន៧ដងធ្វើអោយមានការភ្ញាក់ផ្អើលឡើង ពេលនោះភាគីទាំងពីរក៏ធ្វើការសម្របសម្រួលគ្នាដោយខាងនារីរងគ្រោះទាមទារសំណង៨.០០០ដុល្លារ ហើយភាគីខាងជនសង្ស័យ ក៏យល់ព្រម លុះដល់ថ្ងៃកំណត់សងប្រាក់ ស្រាប់តែជនសង្ស័យក្រឡាស់សំដី មិនព្រមសងក៏ប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តងទៅ ។

ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់អ្នកកាសែតអោយដឹងថា លោកបានបញ្ជួនសំណុំរឿងនេះទៅតុលាការហើយ៕
ប្រភព៖ http://news.phnompenhthmei.com
0 Comments