មីសរសៃលឿង និងជ្រក់មួយចំនួនដែលអាជីវករដាក់លក់នៅផ្សារដើមគ ក្នុងក្រុងភ្នំពេញត្រូវបានមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ រកឃើញថាមានផ្ទុកសារធាតុគីមីបូរ៉ាក់ និងជាតិសាលីអាស៊ីតដែលថាជាសារធាតុហាមឃាត់ និងប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ ។
បើតាមមន្ត្រីជំនាញ ប៉ូរ៉ាក់ជាសារធាតុម្យ៉ាងធ្វើឱ្យមីលឿងរក្សាទុកបានយូរ ចំណែកសារធាតុសាលីអាស៊ីនប្រើលើស្ពៃ និងត្រសក់ឱ្យមានរស់ជាតិជូរ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ដែលបានដឹកនាំប្រតិបត្តិការត្រួតពិនិត្យអាហារកាលពីម្សិលមិញថ្លែងថា ក្រុមការងាររបស់លោកបានយកទំនិញចំនួន៨២មុខពីក្រុមអាជីវករផ្សារដើមគទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ស្វែងរកសារធាតុគីមីពុល។
ជាលទ្ធផលលោកថាបានពិនិត្យរកឃើញមានសារធាតុគីមីនៅក្នុងទំនិញចំនួនបីមុខរួមមាន មីលឿងដែលមានផ្ទុកជាតិគីមីបូរ៉ាក់ ស្បៃជ្រក់ និងត្រសក់ជ្រក់មានជាតិសាលីអាស៊ីត។ លោកបានបន្ថែមថា ទំនិញដែលបានរកឃើញមន្រ្តីជំនាញរបស់លោកបានធ្វើការរឹបអូសយកបានជិត២០គីឡូក្រាម។ មូលហេតុរឹបអូសបានតិចលោកថាដោយសារទំរាំក្រុមមន្រ្តីពិសោធន៍បានដឹងលទ្ធផល គ្រឿងបរិភោគទាំងនោះត្រូវបានលក់ស្ទើរអស់ទៅហើយ។
កបានណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ផលិតផលត្រូវមានភាពស្មោះត្រង់និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទាំងអាជីវករ អ្នកចែកចាយលក់ដុំ និងលក់រាយ លោកថាពេលនាំចូលចែកចាយ ត្រូវតែដឹងប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ។
យ៉ាងណាក្តីនៅក្នុងប្រតិបត្តិការកាលពីម្សិលមិញលោកថាមានអាជីវករជាច្រើនបានសហការការ ក៏ប៉ុន្តែមានអាជីវករមួយរូបមិនព្រមសហការជាមួយក្រុមជំនាញ ក្នុងការវែកមុខចំពោះប្រភពដែលផលិតគ្រឿងបរិភោគដែលមានជាតិគីមីនោះ។ លោកឲ្យដឹថាអាជីវករមួយរួបដែលលក់មីលឿងដែលមានសារធាតុគីមីបូរ៉ាក់មិនព្រមធ្វើការដោះស្រាយជាមួយក្រុមការងារឡើយ ហើយថែមទាំងលាក់ប្រភពទៀតផង ករណីនេះលោកថាក្រុមការងារនឹងមានចំណាត់ការទៅតាមផ្លូវច្បាប់៕
Text Article:http://www.khmerapsaradaily.com
0 Comments