អ៊ូច!! អីគេខាំហ្នឹង? ធ្វើម៉េចទើបដឹងថាសត្វអីបានខាំ វាប៉ះពាល់អ្វី ហើយព្យាបាលបែបណា?




មនុស្សគ្រប់គ្នាប្រាកដជាតែងតែធ្លាប់ត្រូវសត្វខាំឬទិច ដោយសត្វល្អិតផ្សេងៗដូចជាមូស ឬឃ្មុំជាដើម។ ជាការពិត រាល់ពេលពួកវាវាយប្រហារយើងម្តងៗ គឺពិតជាគួរអោយធុញទ្រាន់ដោយសារការឈឺចាប់ រមាស់ និង ហើមកន្ទួល។



ដោយគិតពីចំណុចនេះយើងខ្ញុំនឹងបង្ហាញលោកអ្នកនូវវិធីព្យាបាលមួយ  ចំនួនបន្ទាប់ពីសត្វល្អិតវាយប្រហារ​ ដែលមានដូចខាងក្រោមនេ៖
១-មូសខាំ: ពេលវាខាំហើយ ជាធម្មតាតំបន់នៅជុំវិញនោះនឹងប្រែជាពណ៌ក្រហមនិងហើម។ វារមាស់ហើយប្រសិនអេះ អាចបណ្តាលរលាកស្រាល ឬដាច់ស្បែកក៏មាន។
ដើម្បីបន្ថយ ការរមាស់គ្រាន់តែលាបឡូសិន ឬ អាល់កុលនៅលើកន្លែងដែលវាខាំនិងម៉ាស្សាតំបន់នោះតិចៗ។
យ៉ាងណាក៏ដោយប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ក្នុងសន្លាក់, គ្រុនក្តៅ, ហើមកូនកណ្តុរឬរោគសញ្ញាធ្ងន់ធ្ងរដទៃទៀតអ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ ព្រោះអ្នកអាចឆ្លងជំងឺដែលចម្លងតាមរយៈមូសខាំ។
២-សត្វចៃឆ្កែខាំ:
ជាទូទៅសត្វចៃអាចទុកចំនុចពណ៌ក្រហម ៣ ឬ ៤ នៅលើស្បែករបស់អ្នកក្រោយពីវាខាំហើយ។ ដុំពកតូចៗទាំងនេះអាចធ្វើឱ្យរមាស់ខ្លាំងណាស់ដូច្នេះរឿងដំបូងដែលអ្នកគួរធ្វើគឺលាបប្រេងដែលមានជាតិ Calamine ឬប្រេងដូងដើម្បីជួយបន្ថយការឈឺចាប់។
ចៀសវាងអេះ នៅកន្លែងរមាស់ខ្លាំងៗ ដើម្បីកុំឱ្យខូចស្បែករបស់អ្នក។
៣-សង្កើចខាំ:
ពេលដែលវាខាំ រោគសញ្ញាខុសគ្នា ទៅតាមស្បែកមនុស្ស។ ឧទាហរណ៍អ្នកខ្លះអាចមិនមានអារម្មណ៍អ្វីទាំងអស់ ប៉ុន្តែអ្នកខ្លះទៀត អាចទទួលរងប្រតិកម្មអាឡាក់ស៊ី ការហើម, រមាស់និងរលាកស្បែកទៀតផង។ អ្នកអាចលាងសម្អាតកន្លែងដែលរងផលប៉ះពាល់ដោយប្រើសាប៊ូនិងទឹកប៉ុន្តែបើធ្ងន់ធ្ងរអ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
៤-សត្វពីងពាងខាំ:
ពីងពាងខាំមិនដូចសត្វល្អិតផ្សេងទេ។ ភាគច្រើនវាមិនមានរោគសញ្ញាអ្វីឡើយ ប៉ុន្តែ ពេលខ្លះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាការខាំដោយ ពីងពាងខ្មៅ (Black Widow) ឬពីងពាងក្រហមដែលអាចមានផលវិបាកធ្ងន់ធ្ងរ។ បើអ្នកត្រូវខាំ ចូរលាងសម្អាតរបួសជាមួយសាប៊ូ និងទឹក ហើយស្អំទឹកកក។ ប្រសិនបើអាការៈហើមនៅតែបន្ត សូមទៅជួបគ្រូពេទ្យជាបន្ទាន់ ។
៥-ចៃតុកកែខាំ:
ភាគច្រើនវាមកពីសត្វឆ្កែ និង ឆ្មា។ ពួកវាមានគ្រោះថ្នាក់យ៉ាងខ្លាំង ដោយអាចបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗ។ ពេលដែលវាខាំនិងបង្កជាកន្ទួលក្រហមធំនៅលើស្បែក។ ដើម្បីបន្ថយការឈឺចាប់សូមយកខ្ញីលាបលើតំបន់នោះ។ កុំលាបប្រេង ឬ ឡេអ្វីទាំងអស់។ បន្ទាប់មកត្រូវសម្អាតដោយសាប៊ូនិងទឹក ទើបទៅជួបគ្រូពេទ្យដើម្បីប្រាកដថាអ្នកមិនមានជំងឺធ្ងន់ធ្ងរណាមួយទេ។
ចូរចាំថា អ្នកមិនអាចមើលស្រាល ការត្រូវខាំដោយសត្វល្អិតទេ។ ពួកវាតូចមែន តែផលប៉ះពាល់របស់វាគឺធំ ហើយមានមនុស្សជាច្រើនមកហើយ ដែលត្រូវរងគ្រោះធ្ងន់ធ្ងរដោយសារការធ្វេសប្រហែសនេះ។ ដូចនេះ​ សូមធ្វើការការពារ និងព្យាបាល អោយបានត្រឹមត្រូវ ដើម្បីសុខមលភាពរបស់អ្នក៕
Text Article:http://thetruthkh.com

Post a Comment

0 Comments