មហាក្សត្រ​ទាំង ៦ អង្គ​ដែល​សោយទិវង្គត​ដោយ​មូល​ហេតុ​នឹកស្មាន​មិន​ដល់

ភាគ​ច្រើន​នៅ​ក្នុង​ឯកសារ​ប្រវត្តសាស្ត្រ ស្ដេច​ភាគ​ច្រើន​សោយ​ទិវង្គត​ដោយ​សារ​ការ​ធ្វើ​សង្គ្រាម ការ​លប​ធ្វើ​ឃាត និង​ជំងឺ ជា​ដើម ប៉ុន្តែ​មហាក្សត្រ​ទាំង ៦ អង្គ​នេះ​បែរ​ជា​សោយទិវង្គត​ដោយ​មូល​ហេតុ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​នឹង​ស្មាន​មិន​ដល់។
១ ស្ដេច Alexander III មហាក្សត្រ​នៃ​អាណាចក្រ ស្កុតឡេន
នៅ​យប់​មួយ​ដែល​ទ្រង់​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​សេះ​តែ​អង្គឯង​ដើម្បី​ទៅ​ជួបមហេសី​ទ្រង់ Yolande ទ្រង់​ក៏​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ធ្លាក់​ពី​សេះ​សុគត​ភ្លាមៗ។
២ ស្ដេច William II
ខណៈ​ពេល​ដែល​ចេញ​ទៅ​បរបាញ់​សត្វ​ជាមួយ​នឹង​បរិវា និង​មិត្តភក្ដិ​ជិតស្និត​របស់​ទ្រង់ ព្រះ​មហាក្សត្រ​អង្គ​នេះ​ត្រូវ​បាន​មិត្តភក្ដិ​របស់​ទ្រង់​បាញ់​ចំ​ដោយ​ចៃដន្យ ។ គ្រប់​គ្នា​នៅ​កន្លែង​នោះ​បាន​ភ័យ​ស្លន់ស្លោ​យ៉ាង​ខ្លាំង និង​នាំ​គ្នា​រត់​គេច​ទៅ​កាន់​ប្រាសាទ​វិញ។ ជា​ច្រើន​ថ្ងៃ​ក្រោយ​មក​គេ​ក៏​បាន​ប្រទះ​ឃើញ​ព្រះសព​របស់​ទ្រង់​ក្នុង​ស្ថាន​ភាព​រលួយ​បាត់​ទៅ​ហើយ។
៣ ស្ដេច George V
ដោយ​មិន​អាច​ទប់​ទល់​នឹង​ជំងឺ​សួត​ធ្ងន់​ធ្ងរ​បាន វេជ្ជបណ្ឌិត​របស់​ទ្រង់​បាន បាន​បញ្ចូល​នូវ​សារធាតុ កូកាអ៊ីននិង ហ្មកហ្វីន ចូល​ទៅ​ក្នុង​ព្រះកាយ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​អាច​សុគត់​នៅ​ពេល​ព្រឹក ។
៤ ស្ដេច James II នៃអាណាចក្រស្កុតឡេន
មហាក្សត្រ​អង្គ​នេះ​ត្រូវ​បាន​គេ​កត់ត្រា​ថា​បាន​សុគត​ដោយ​សារ​កាំភ្លើង​ធំ​របស់​ទ្រង់ នៅ​ពេល​នោះ​ទ្រង់​បាន​ឈរ​នៅ​ជិត​កាំភ្លើង​ធំ​និង​បាញ់​វា​ដើម្បី​បង្អូត​ស្រី​ស្នំ​របស់​ទ្រង់ ប៉ុន្តែ​ជា​អកុសល់​កាំភ្លើង​ធំ​នោះ​ក៏​បាន​រអិល និង​បែរ​កាណុង​​បាញ់​សំដៅ​ទៅ​រក​ទ្រង់ ធ្វើ​ឲ្យ​ទ្រង់ត្រូវ​របួសហូរ​​ព្រះលហិតរ​ហូត​​​សោយទិវង្គត់។
៥ ស្ដេច William
មហាក្សត្រ​អង្គ​នេះ​ត្រូវ​បាន​គេ​កត់​ត្រា​ថា​ជា​ស្ដេច​ពូកែ​ខាង​ចម្បាំង ប៉ុន្តែ​ទ្រង់​បែរ​ជា​ត្រូវ​សុគត់​ដោយ​សារ​សេះ​របស់​ទ្រង់​ទៅ​វិញ ដោយ​នៅ​ថ្ងៃ​ជា​អកុសល់ ​ពេល​កំពុង​ប្រយុទ្ធ សេះ​របស់​ទ្រង់​ស្រាប់​តែ​ឈប់​ភ្លាម​ៗ ធ្វើ​ឲ្យ​ទ្រង់​ត្រូវ​រង​អាវុធ​សត្រូវ​រហូត​ដល់​ធ្លាយ​ពោះវៀន នឹង​សុគត​ភ្លាម។
៦ ស្ដេច George II
ស្ដេច​អង្គ​នេះ​គឺ​ជ​ា​ស្ដេច​ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង​​តណ្ហា ដោយ​ទ្រង់​​មាន​ស្នំ​រហូត​ដល់​ទៅ​ជាង ៣០ នាក់​ដែល​គេ​ស្គាល់​ច្បាស់ (នៅ​មាន​ផ្សេង​ទៀត​ដែល​គេ​មិន​ស្គាល់) ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​ទ្រង់​បែរ​ជា​ត្រូវ​សុគត​ដោយ​សារ​ទល់លាមក​ទៅ​វិញ។
ប្រភព ៖ jongdeng

Post a Comment

0 Comments