ចូរប្រយ័ត្ន! ជម្ងឺ​សាហាវ​បំផុត ៣ប្រភេទ​ឆ្លង​តាម​ការ​រួមភទ​តាម​មាត់ បើមិន​អើពើ​អ្នក​នឹង​ស្លាប់!

ការរួមភេទ​តាម​មាត់​អាច​បង្កើន​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​អេដស៍/ជម្ងឺ​អេដស៍ ជម្ងឺ​កាមរោគ និង​សូម្បី​តែ​ជម្ងឺ​មហារីកសូមអាន​ដើម្បី​យល់​ដឹង​បន្ថែមទៀត។
ការរួមភេទ​តាម​មាត់ អាច​ពិត​ជាភាព​សប្បាយ​រីករាយ ប៉ុន្តែ​អាច​នឹងមាន​រឿងនាំ​ទុក​ដល់​ខ្លួន ប្រសិន​បើ​អនុវត្ត​វាមិន​បាន​ត្រឹមត្រូវ។ ហើយ​សំខាន់​នោះ នៅពេល​អ្នក​មាន​អារម្មណ៍​ថា អ្នកបាន​ធ្វើវា​ដោយ​គ្មាន​ការ​ការពារ។ ជាការ​ប្រសើរ​ណាស់ នេះបើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​បានឱ្យ​ដឹងថា ការ​រួមភេទ​តាម​មាត់ គឺជា​រឿង​ធម្មតា​ណាស់​នៅក្នុង​ការ​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា​ និង​ដូចគ្នា​ផងដែរ ប៉ុន្តែ​ភាគ​ច្រើន ពួគគេ​មិន​បាន​ការពារ​ឡើយ។
មិនខ្វល់​ថាអ្នក​មានការ​សប្បាយ​រីករាយ​ជាមួយ​នឹង​ទង្វើរ​ដោយ​គ្មាន​ការ​ការពារ​នោះទេ ប៉ុន្តែ​អ្នកត្រូវ​ទទួលរង​ហានិភ័យ​នៃការ​ឆ្លង​មេរោគ​ជាមួយ​ជម្ងឺ​នានា ដូចជា ជម្ងឺ​កាមរោគ និង​ទទួល​រង​កម្រិត​ខ្ពស់​ពីជម្ងឺ​មហារីក។ នេះជា​របៀប​រួមភេទ​តាម​មាត់ ដែល​ធ្វើឱ្យ​អ្នកមាន​ភាព​ប្រថុយ​ប្រថាន​ពីការ​ឆ្លង​កាម​រោគ និង​ជម្ងឺខ្លាំង​បំផុត។
ជម្ងឺអេដស៍
មេរោគអេដស៍​អាច​ឆ្លង​តាម​រយៈ​ការប៉ះ​ពាល់​វត្ថុរ៉ាវ ដូចជា ទឹកកាម និង​ទឹកមាត់។ ទោះជា​យ៉ាង​ណា ហានិភ័យ​នៃឆ្លង​ពីការ​ប៉ះពាល់​នឹង​ទឹកមាត់ បើប្រៀប​ធៀប​នឹង​ទឹកកាម គឺមាន​កម្រិត​តិចជាង។ ប៉ុន្តែមិន​មែន​មាន​ន័យថា ការ​រួមភេទ​តាម​មាត់​ជាមួយ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ គឺមាន​សុវត្តិភាព​នោះទេ ខណៈ​ដែល​មាន​កត្តា​ជាច្រើន​អាច​ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​ក្នុងការ​ឆ្លង។ ទាំងនេះ​រួមមាន ប្រតិកម្ម​អាឡែហ្ស៊ី ការបញ្ចេញ​ទឹកកាម​ក្នុងមាត់ ការ​បង្ក្រាប​ភាពសុាំ ដំបៅ និង​រលាក។
ជម្ងឺមហារីក
ការសិក្សាបានចេញផ្សាយ​លើ​បណ្ដាញ​វេជ្ជសាស្ត្រ​ខាង​ដុំពក JAMA បាន​បង្ហាញ​ថា ការ​រួមភេទ​តាម​មាត់​អាច​បង្កើន​ការ​ប្រឈម​នៃមហារីក​ក្បាល និងក កើន​ឡើង​ខ្ពស់​រហូត ៧ដង។ វាបាន​បង្ហាញ​ពីទំនាក់​ទំនង​យ៉ាង​រឹងមាំ​រវាង​មេរោគ HPV-16 ជាប្រភេទ​នៃវីរុស HPV ដែល​បង្កឱ្យ​មាន​ជម្ងឺ​មហារីក​មាត់​ស្បូន និង​ការ​ឆ្លង​ជម្ងឺ​កាមរោគ​ផ្សេងៗ​ទៀត ជាមួយ​នឹងការ​កើន​ឡើង​ហានិភ័យ​នៃជម្ងឺ​មហារីក។
ជម្ងឺកាមរោគ
តើមានមនុស្សប៉ុន្មាននាក់ បានដឹង​ពី​ហានិភ័យ​ពីការ​ឆ្លង​ជម្ងឺ​ក្នុង​មាត់ ផ្លូវដង្ហើម និង​ប្រដាប់​បន្ត​ពូជ​នានា តាមរយៈ​ការ​រួមភេទ​តាម​មាត់។ នេះជា​ការឆ្លង​មេរោគ កាម​រោគ​ទូទៅ​ដាច់​ពី​មេរោគ​អេដស៍ រួមមាន ជម្ងឺ​ស្វាយ ជម្ងឺ​ប្រមេះ ជម្ងឺ​ប្រមេះ​ទឹកបាយ ជម្ងឺ​រលាក​ថ្លើម រោគ​ស្វាយ​បែក ឬស​ក្នុង​ប្រដាប់​បន្តពូជ និង​បារ៉ាសិត​​ពោះវៀន។ ប្រសិន​បើអ្នក​ទទួល​រង​ពីបញ្ហា​សុខភាព​មាត់​ធ្មេញ អញ្ជាញ​ធ្មេញ​ហូរ​ឈាម​នៅក្នុង​មាត់ ឈឺ ឬខូច​ស្បែក គឺមាន​ន័យថា ឱកាស​នៃការ​ឆ្លង​មេរោគ​របស់អ្នក មាន​ការ​កើនឡើង​ខ្ពស់​បំផុត។
តើធ្វើដូចម្ដេច ដើម្បី​ឱ្យការ​រួមភេទ​តាម​មាត់​របស់​អ្នក​មាន​សុវត្តិភាព?
– ការប្រើស្រោមអនាម័យ ឬទ្រនាប់​មាត់​ធ្មេញ ក្នុង​អំឡុង​ពេល​រួមភេទ វាអាច​ជួយ​អ្នកពី​ការឆ្លង​ហានិភ័យ​នៃជម្ងឺ​កាមរោគ និង​មេរោគ​អេដស៍
– កំណត់ការប៉ះពាល់​សារធាតុ​ពី​ទឹកកាម ឬវត្ថុរាវ​នៅក្នុង​ទ្វារមាស
– សូមប្រាកដថា អ្នកមិនបាន​កាត់​ដំបៅ​នៅលើ​ប្រដាប់​បន្តពូជ
– សូមអនុវត្តតាមការ​អនាម័យ​មាត់ឱ្យ​បាន​ត្រឹមត្រូវ និងជៀស​ឱ្យឆ្ងាយ​ពីការ​រួមភេទ​តាម​មាត់ ប្រសិន​អ្នក​មាន ឬដៃគូ​មាន​ដំបៅ​លើ​បបូរ​មាត់ អញ្ចាញ​ធ្មេញ​ហូរ​ឈាម ឬបញ្ហា​សុខភាព​មាត់​ធ្មេញ​ណាមួយ
– ចូរទៅពិនិត្យសុខភាព​មាត់​ធ្មេញ​ឱ្យបាន​ញឹកញាប់ ប្រសិនបើ​អ្នក​មាន​តម្រូវការ​រួមភេទ​តាម​មាត់​ច្រើន៕
Source:http://proyuoch.com

Post a Comment

0 Comments