កុំថាឡើយក្អក ស្លេស្មក៏បាត់អស់ដែរក្នុងរយៈពេលត្រឹមតែមួយយប់ ប្រើបានទាំងក្មេង និងចាស់!!!
កណ្តាស់ និងក្អកអាចបំផ្លាញការតាំងអារម្មណ៍ ដូចនេះអ្នកមិនអាចអត់ទ្រាំនឹងវាពេញមួយថ្ងៃបានទេ។ ក្នុងករណីអ្នកក្អក វាពិបាកនឹងធ្វើការងារប្រចាំថ្ងៃរបស់អ្នក ហើយអ្វីដែលសំខាន់គ្មានអ្នកណាចង់ឱបមនុស្សខូចសុខភាពឡើយ។ អ្នកមិនអាចគេងលក់ទេបើអ្នកក្អកញាប់។ ជាពិសេសក្មេងតូចក្អកព្រោះប្រព័ន្ធភាពស៊ាំរបស់គេខ្សោយមិនអាចប្រឆាំងនឹងជំងឺផ្តាសាយបាន។
បើអ្នកក្អក វេជ្ជបណ្ឌិតនឹងឱ្យថ្នាំស៊ីរ៉ូក្អក តែអ្នកត្រូវដឹងថា វាអាចប៉ះពាល់អវិជ្ជមានចំពោះសុខភាពដូចជា ឈឺក្បាល គេងមិនលក់ និងកើតជំងឺប្រកាំង។ អ្នកគួរមានគំនិតមួយថា គ្រឿងផ្សំធម្មជាតិអាចផ្តល់អត្ថប្រយោជន៍ច្រើនជាង។ សាកល្បងលាយខ្ញីជាមួយទឹកឃ្មុំ អាការៈក្អកញាប់របស់អ្នកនឹងបាត់ភ្លាមៗ។
*ធាតុផ្សំ៖
ខ្ញីស្រស់ ឬម្សៅខ្ញី 1ស្លាបព្រាបាយ
ទឹកឃ្មុំ
ប្រេងអូលីវ (អាចរកបាននៅតាមផ្សារទំនើប)
ម្សៅ (ម្សៅមី ម្សៅពោត…)
ហើយអ្នកក៏ត្រូវមានក្រណាត់ បង់ស្អិត និងស្បៃផងដែរ
*ការណែនាំ
ដំបូងលាយទឹកឃ្មុំជាមួយម្សៅឱ្យសព្វល្អចូលគ្នាសិន
ដាក់ប្រេងអូលីវចូល បន្ទាប់មកដាក់ខ្ញី រួចច្របល់ចូលគ្នាម្តងទៀត
ដាក់ល្បាយលើក្រណាត់ ហើយយកស្បៃរុំ
ដាក់បិតវាលើដើមទ្រូង ឬខ្នងរបស់អ្នកដោយប្រើបង់ស្អិត
ចំពោះក្មេងតូច បិតវារយៈពេលប្រហែល 3ម៉ោងមុនពេលចូលគេង។ មនុស្សធំអាចរង់ចាំពេញមួយយប់៕
ប្រភព៖ ខ្មែរប្រពៃ
Source:ttps://khempire.com
0 Comments