
សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលភ្ញៀវ សហភាពមីយ៉ាន់ម៉ា ក្នុងជំនួបមិត្តភាព ត្រៀមប៉ះក្រុមខ្លាំង ហ្សកដានី នៅថ្ងៃទី១៤ ខែវិច្ឋិកា ក្នុងវគ្គជម្រុះ AFC Asain Cup ។ ខណៈដែលការប្រមូលផ្តុំបាន៣ថ្ងៃមកនេះ គ្រូបង្គោល ប្រាក់ សុវណ្ណរ៉ា បានសម្រុកហ្វឹកហាត់ និងប្រកួតសមជើងជាមួយក្រុម African All Star ដើម្បីរើសយកកីឡាករជម្រើសដំបូង។ ការប្រកួតកាលពីម្សិលមិញ ទាំង ច្រឹង ពលរដ្ឋ និង ចាន់ វឌ្ឍនា សុទ្ធតែពុំបានលេង ដូចគ្នា។ តើពួកគេអាចមានឱកាសទេ នៅប្រកួតផ្លូវការ?

លោក ប្រាក់ សុវណ្ណរ៉ា នៅតែប្រើប្រព័ន្ធ ៤-៣-៣ ដូចគ្នាកាលនាំបឹងកេតលើកពានលីគកំពូលកម្ពុជាឆ្នាំ២០១៦ ។ បើគិតស្ថានភាពក្រុមបច្ចុប្បន្ន គេទាំង២ពិតមានជាឱកាសខ្ពស់ ត្បិតរបួសនិងកម្លាំងពួកគេមិនចោទបញ្ហាធំ។ ច្រឹង ពលរដ្ឋ មានបញ្ហាកំភួនជើង ចំណែកកុមារមាសនៅខ្សោយកម្លាំង។ ដូច្នេះពេលវេលា៣ថ្ងៃទៀត សមល្មមឲ្យពួកគេសម្របខ្លួនបាន។ បើនិយាយ
ពីជើងកីឡាករ ចំពោះទីតាំងពួកគេទាំង២ក៏ពុំទាន់មានកីឡាករមានគុណភាពលើ មកជំនួស។ តំបន់កណ្តាល ថ្វីបើ គួច សុកុម្ភៈ ចូលមកជាថ្មី ប៉ុន្តែប្រធានក្រុមណាហ្គាវ៉ើលរូបនេះ ពុំសូវហ៊ានប៉ះទង្គិច និង ស្មារតីប្រយុទ្ធដូចពលរដ្ឋឡើយ។ ចំណែក ទិត្យ ឌីណា ក៏ពុំសូវចែកបាល់បានច្បាស់ដូចមុន អញ្ចឹងពលរដ្ឋនៅតែមានភាគរយខ្ពស់។

ពីជើងកីឡាករ ចំពោះទីតាំងពួកគេទាំង២ក៏ពុំទាន់មានកីឡាករមានគុណភាពលើ មកជំនួស។ តំបន់កណ្តាល ថ្វីបើ គួច សុកុម្ភៈ ចូលមកជាថ្មី ប៉ុន្តែប្រធានក្រុមណាហ្គាវ៉ើលរូបនេះ ពុំសូវហ៊ានប៉ះទង្គិច និង ស្មារតីប្រយុទ្ធដូចពលរដ្ឋឡើយ។ ចំណែក ទិត្យ ឌីណា ក៏ពុំសូវចែកបាល់បានច្បាស់ដូចមុន អញ្ចឹងពលរដ្ឋនៅតែមានភាគរយខ្ពស់។

ងាកទៅទីតាំងប្រយុទ្ធ គេឃើញមានតែ ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង ប៉ុណ្ណោះ ។ ទោះបីបច្ចេកទេសល្អ ប៉ុន្តែពួកគេនៅមានកម្រិត បើគិតលើការក្រឡុក និងគុណភាពបញ្ចប់ទីរបស់ CV11 ។ ទីតាំងនេះ ខ្សែប្រយុទ្ធចាស់វស្សា កែវ សុខងន ក៏ធ្វើពុំសូវបានល្អថែមទៀត។ ដូច្នេះ កៅអីទាំង២នេះ ទំនងពុំប្តូរម្ចាស់ឡើយ។
ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ ជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី៩ ខែវិច្ឋិកា វេលាម៉ោង៦ល្ងាច មុនបន្តប៉ះហ្សកដានី ដែលធ្លាល់ចាញ់កាលជើងទី១ ដោយលទ្ធផល ៧-០ នាថ្ងៃទី១៤ ខែវិច្ឋិកាខាងមុខ នៅម៉ោងដដែល។
ប្រភព:http://www.foxsportsasia.com
0 Comments