លោកស្រី លី ស្រីវីណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា លោកស្រីបានដាក់ពាក្យ លាឈប់ពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលភ្នំពេញ។
លោកស្រី បានបញ្ជាក់ឲ្យដឹងទៀតថា ខាងគណបក្សក៏បានឯកភាពហើយដែរចំពោះការលាលែងនេះ ហើយបញ្ជីឈ្មោះក៏បានបញ្ជូនទៅកាន់ គជប ផងដែរ ប៉ុន្តែខាង គជប មិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ ព្រោះត្រូវដាក់ឈ្មោះអ្នកថ្មីជំនួស។
លោកស្រី លី ស្រីវីណា ត្រូវបានគេដឹងថា ជាប្រពន្ធទី២ របស់លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ៕
Source:http://www.khmershare.news
0 Comments