ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់និងជ្រាបច្បាស់ហើយថា រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលដឹកនាំដោយអ្នកនាង Angelina Jolie ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា។
ក្នុងរឿងនោះបាននិយាយ និងរៀបរាប់ខ្លះៗពីជីវិតរស់នៅ របស់ប្រជាជនខ្មែរកាលពីសម័យប៉ុលពត ដែលប្រជាជនជាច្រើនរស់នៅយ៉ាងលំបាក និងមានមនុស្សជាច្រើន ត្រូវបានស្លាប់ទាំងនេះហើយទើបធ្វើឲ្យប្រជាជនជាច្រើន ចងចាំមិនភ្លេច។

ដូច្នោះហើយអ្នកនាង Angelina Jolie ដែលជាតារាល្បីមួយរូប មាននិស្ស័យជាមួយនឹងប្រទេសកម្ពុជានោះ បានថតរឿងនេះឡើង ក្រោមស្នាដៃយ៉ាងអស្ចារ្យ លើសពីនេះទៅទៀត នៅក្នុងរឿងនេះ អ្នកនាងបានជាប់ពានរង្វាន់ ភាពយន្តហូលីវូដនិយាយភាសាបរទេសឆ្នើម ពីកម្មវិធីមហោស្រពពានរង្វាន់ខ្សែភាពយន្តហូលីវូដលើកទី ២ នៅសណ្ឋាគារ Beverly Hilton ជាមួយនឹង អ្នកស្រី លឿង អ៊ឹង។
ទាំងនេះក៏ជាមោទនភាពមួយ ដែលបានបញ្ចេញរឿងរ៉ាវ ពីមុនរបស់ប្រជាជនកម្ពុជា ឲ្យប្រទេសដទៃបានដឹងផងនោះ៕








ប្រភព៖ http://mytv.com.kh/archives
0 Comments