
រូបមន្តក្រែបលាងមុខខាងក្រោមនេះត្រូវបានណែនាំដោយអ្នកម៉ាក់មួយរូបដែលបានជួយកូនស្រីរបស់គាត់អោយទទួលបានស្បែកមុខស្អាតស្រស់ថ្លាក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ធ្វើអោយថ្ងៃមង្គលការរបស់នាង ក្លាយជាថ្ងៃអស្ចារ្យបំផុត។


តោះឥលូវដើម្បីកុំអោយទន្ទឹងរង់ចាំ ថាតើមានរូបមន្តអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា

គ្រឿងផ្សំងាយៗរួមមាន៖
សាច់ប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយ

ចង់បានសក់ដុះវែងលឿនស្រស់ស្អាតចុចវីដេអូខាងក្រោមនេះ៖

ទឹកឃ្មុំ១ស្លាបព្រាបាយ

ម្សៅមេនំបុ័ង (Baking Soda) ១ស្លាបព្រាបាយ


សាប៊ូដុំដុសមុខ យកមកឈូស ២ស្លាបព្រាបាយ (ណែនាំអោយប្រើសាប៊ូដូង)


ទឹកក្តៅឧណ្ហៗកន្លះកែវ

រៀបធ្វើ៖


១- យកម្សៅមេនំបុ័ងចាក់ចូលកូនចាន

២- លាយទឹក ១ស្លាបព្រាបាយរួចទុកមួយឡែក។

៣-បន្ទាប់មកយកសាប៊ូលាងមុខ ចាក់ចូលហើយច្របល់អោយសព្វ

៤-ទើបចាក់សាច់ប្រទាលកន្ទុយក្រពើ និង ទឹកឃ្មុំ លាយជាមួយល្បាយម្សៅមេនំបុ័ង ទើបយកទៅលាងមុខរបស់អ្នកតាម ក្រោយ។


ប្រើរូបមន្តនេះ រយៈពេល១ខែ ស្បែកមុខ នឹងភ្លឺសា្អត ទន់រលោង ជាទីគាប់ចិត្ត៕




សូមថ្លែងអំណរគុណក្នុងការទស្សនារបស់លោកអ្នក សូមទទួលបានជោគជ័យ
ដោយៈក្លាំពូ
0 Comments