
ក្រុងតាខ្មៅ៖ នៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០១៧ វេលាម៉ោង០៩និង០៥នាទី នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមានករណីឪពុកបើកឡានសំរាប់លើកថ្មកិនកូនខ្លួនឯងធ្លាយខួរស្លាប់ភ្លាមៗគួរអោយរន្ធត់។
ប៉ូសីលនិយាយថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើនៅចំណុចកាត់ថ្មភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលនាក់បើកបររេវិចទ័រ(ប្រភេទលើកថ្ម)ដែលបើកបរដោយឈ្មោះទូក អ៊ំ ភេទប្រុសអាយុ៣១ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះអាសន្ននៅភូមិកើតហេតុខាងលើដោយមិនបានមើលថយរថយន្តមកក្រោយបណ្តាលអោយកិនកូនខ្លួនឯងស្លាប់ភ្លាម។ករណីនេះឪពុកមានការធ្វេសប្រហែលធ្វើអោយកូនខ្លួនឯងស្លាប់។សពត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពីណី។




Source:http://news.phnompenhthmei.com
0 Comments