នៅក្នុងបង្គន់រាប់ម៉ោងដោយសារចុចទូរស័ព្ទ? ប្រយ័ត្នទាំងអស់គ្នា ទម្លាប់នេះគ្រោះថ្នាក់ណាស់…

កាលពីជាង ១០ ឆ្នាំមុន លោក Steve Job ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Apple បានលើកឡើងថា សម្រាប់ជំនាន់នីមួយៗ ​នឹងមានផលិតផលមួយថ្មី ដែលនឹងផ្លាស់ប្តូរពីរបៀបរបបនៃជីវិតរបស់យើងទាំងអស់គ្នា ហើយច្បាស់ណាស់សម្រាប់បច្ចុប្បន្ននេះ គឺការវិវត្តន៏នៃទូរស័ព្ទ Smartphone។ សព្វថ្ងៃ វាមានឥទ្ធិពល និងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ការធ្វើការ ការទាក់ទងគ្នា និងទម្លាប់ជាច្រើនទៀត ដែលក្នុងនោះរួមទាំងការបត់ជើងនៅក្នុងបង្គន់ផងដែរ។
យើងម្នាក់ៗ កាន់ទូរស័ព្ទជាប់ដៃសឹងតែគ្រប់ពេលវេលាទៅហើយ ហើយច្បាស់ណាស់សូម្បីតែពេលដែលនៅក្នុងបន្ទប់ទឹកផងដែរ។ មនុស្សជាច្រើនមិនបានចាប់អារម្មណ៏ទៅលើទំនោរនេះទេ ប៉ុន្តែការប្រើប្រាស់វានៅក្នុងបន្ទប់ទឹកគឹមានផលប៉ះពាល់ដែលយើងមិននឹកស្មានដល់ជាច្រើន។
១. មេរោគរាប់លានជាប់ទូរស័ព្ទ
ច្បាស់ណាស់ទូរស័ព្ទជាឧបករណ៏ដែលមិនស្អាតនោះទេ បើទោះជាវានៅថ្មី នៅស្អាតសំបកក្រៅយ៉ាងណាក៏ដោយ។ នៅក្នុងទូរស័ព្ទ លើផ្ទាំងអេក្រង់ ក៏ដូចជាសំបកក្រៅរបស់វាមានវត្តមានមេរោគរាប់លាន ដែលវាសុទ្ធតែអាចនាំមកនូវផលប៉ះពាល់ផ្សេងៗដល់សុខភាព។
ចុះទម្រាំតែទូរស័ព្ទដែលនៅក្នុងបង្គន់ទៀត ដែលជាកន្លែងមានផ្ទុកមេរោគតូចៗរាប់លានដែលគួរឱ្យគគ្រេចទៀតនោះ តើវានឹងចម្លងមកទូរស័ព្ទរបស់អ្នកប៉ុណ្ណាទៅ ហើយតើមេរោគទាំងនោះដែលនៅលើទូរស័ព្ទរបស់អ្នក ហើយយកប៉ះនឹងដៃ នឹងខ្លួន នឹងមុខរបសអ្នក នឹងឆ្លងមកកាន់ខ្លួនអ្នកប៉ុណ្ណាទៅ នឹងនាំឱ្យប៉ះពាល់សុខភាពប៉ុណ្ណាទៀតទៅ។ 
២. អង្គុយកាន់តែយូរ កាន់តែនាំឱ្យមានបញ្ហាទៅថ្ងៃមុខ
មូលហេតុមួយដែលយើងយកទូរស័ព្ទចូលទៅប្រើពេលកំពុងនៅក្នុងបន្ទប់ទឹកនោះ គឹដើម្បីកែអផ្សុកពេលដែលកំពុងបត់ជើងធំជាដើម។ ប៉ុន្តែបើតាមការប្រៀបធៀប អ្នកដែលយកទូរស័ព្ទចូលទៅក្នុងបន្ទប់ទឹកមិនត្រឹមតែធ្វើឱ្យគេបាត់អផ្សុកនោះទេ ប៉ុន្តែបែរជាធ្វើឱ្យគេនៅកាន់តែយូរនៅទីនោះ ដោយសារតែជក់នឹងប្រើប្រាស់ទូរស័ព្ទ។ 
អ្វីដែលជាបញ្ហាលើសពីបរិយាកាសដែលពោរពេញដោយមេរោគក្នុងបង្គន់នោះ គឺទម្លាប់ដែលអង្គុយចុចទូរស័ព្ទលើបង្គន់ដូចនេះ អាចនាំឱ្យមានបម្រែបម្រួលនៃប្រតិបត្តិការរបស់រាងកាយ ទាំងការបត់ជើង រយៈពេលបត់ជើង ក៏ដូចជាពេលវេលាចំណាយជាទូទៅផងដែរ។ បើតាមអ្នកជំនាញ និយាយថា នៅពេលដែលយើងចំណាយពេលអង្គុយលើបង្គន់ច្រើនជាង ២០ ទៅ ៣០ នាទី ដោយគ្រាន់តែចុចទូរស័ព្ទនោះ គឺអ្នកកំពុងតែបង្កើតសម្ពាធលើគូថរបស់អ្នក ដែលអាចនឹងឈានទៅជាជម្ងឺឬសដូងបាតផងដែរនៅពេលខាងមុខ។
៣. ខួរក្បាល ក៏ត្រូវការសម្រាកខ្លះដែរ


នៅពេលដែលអ្នកចំណាយពេលស្រ្តេសទៅលើការងារ បញ្ហាអ្វីផ្សេងៗច្រើនហើយនោះ ហើយបើសូម្បីពេលចូលបន្ទប់ទឹកក៏អ្នកចុចទូរស័ព្ទមិនឈប់ទៀតនោះ មានន័យថាខួរក្បាលរបស់អ្នកអាចនឹងបាត់បង់ពេលវេលាសម្រាប់សម្រាកប្រហែល ១០នាទីទៀតហើយ។ កាលពីមុន ពេលដែលអ្នកធ្វើការនៅការិយាល័យចូលបន្ទប់ទឹក គឺដើម្បីស្វែងរកពេលលំហែខួរក្បាលខ្លះបន្ទាប់ពីការងារដ៏ច្រើន ដែលការសម្រាកខួរក្បាលនេះអាចធ្វើឱ្យអ្នកមានដំណើរការខួរក្បាលកាន់តែល្អជាងមុន និងអាចឱ្យអ្នកគិតបានមានប្រសិទ្ធភាពជាងមុនផងដែរ។
Article Source:http://anarchak.com

Post a Comment

0 Comments