ពិតណាស់  រូបមន្តផ្សំធម្មជាតិៗទាំងនេះ រកបានដោយងាយក្នុងផ្ទះបាយ ហើយថែមទាំងជួយអោយសក់ត្រង់ស្អាតទៀតផង។
អស់លុយតិច ហើយសាមញ្ញៗ ! ស្តាប់ទៅដូចជាអស្ចារ្យណាស់មែនទេ? តែនេះជាការពិត  ។ ​សូមចំណយាពេលតែបន្តិចប៉ុណ្ណោះក្នុងការអានអត្ថបទនេះ ហើយលោកអ្នកនឹងទទួលបានសក់ត្រង់ស្អាត គួរអោយទាក់ទងបំផុត។  នារីៗជាច្រើន បានចំណាយលុយរាប់ពាន់ដុល្លារទៅហាងសាឡន ដើម្បីអ៊ុតសក់ត្រង់ និង ចង់អោយត្រង់ស្អាតនេះឯង។
សម្រាប់ការព្យាបាលសក់របស់អ្នក គឺបានទទួលរងនូវទាំងកំដៅខ្លាំងៗពីម៉ាស៊ីនតុបតែងសក់ ថែមទាំងទទួលរងពីផលិតផលគីមីជាច្រើនទៀត។ បើទោះបីជា វាមើលទៅ ដូចជាបានផលភ្លាមៗក៏ពិតមែន តែការពិតវានឹងធ្វើអោយសក់ខ្ទេច ខូចនៅថ្ងៃអានាគត។ ដូច្នេះ  The Truth Kh សូមហាបង្ហាញជូននូវរូបមន្តធម្មជាតិខាងក្រោមនេះ៖
ថ្ងៃនេះ យើងនឹងលើកយកឱសថធម្មជាតិ ដែលនឹងធ្វើអោយសក់ដែលរួញ ទៅជាត្រង់ ទន់ មានសំណើម និង ភ្លឺរលោង។
រូបមន្តនេះមានឈ្មោះថា ម៉ាស់ខ្ទិះដូងក្រូចឆ្មា
ម៉ាស់សក់នេះ នឹងផ្លាស់ប្តូរសក់រួញទៅជាត្រង់វិញ តាមរបៀបធម្មជាតិ ដោយមិនបានប៉ះពាល់ ដោយកំដៅម៉ាស៊ីន និង សារធាតុគីមីអ្វីឡើយ។
គ្រឿងផ្សំដែលត្រូវការៈ
១-ខ្ទិះដូង ១ ពែង
២-ប្រេងអូលីវ ១ ស្លាបព្រាបាយ
៣-ទឹកក្រូចឆ្មា ៤ស្លាបព្រាបាយ
៤-ម្សៅពោត ៣ ស្លាបព្រាបាយ
របៀបធ្វើៈ 
-ដំបូង លាយគ្រឿងផ្សំទាំងអស់ក្នុងចានធំមួយ
-កូរអោយសព្វចូលគ្នា ហើយយកទៅដាក់លើចង្ក្រានដោយប្រើកំដៅល្មម មិនក្តៅពេក ហើយកូរវារហូតដល់វាក្លាយជាគ្រីមខាប់ៗ
-យកគ្រីមនេះមកលាបលើសក់ ហើយគ្របសក់ដោយក្រណាត់ ឬ ប្រដាប់គ្របសក់ក៏បាន
-​ទុកចោលអោយចូលសព្វសក់ ១ម៉ោង ឬ យូរជាងនេះ
-ចុងក្រោយកក់សក់ចេញ ហើយបន្ទន់សក់ជាការស្រេច។
សូមអរគុណដល់សុភាពនារី  និង សុភាពបុរសទាំងឡាយ ដែលបានចំណាយពេលអាន និង បានចែករំលែកអត្ថបទនេះ ទៅមិត្តរបស់អ្នករួមទាំងគ្រួសារ សូមអរគុណ សូមទទួលបានជោគជ័យ។
ដោយៈក្លាំពូ
Article Source:thetruthkh