វិធីសាស្ត្រ​ក្នុង​ការព្យាបាល​ជំងឺ​ម្ញូប​ភ្នែក​


​សព្វថ្ងៃ​នេះ​មនុស្ស​ដែល​មាន​ភ្នែក​ម្ញូប​កាន់តែ​ច្រើនឡើងៗ​ហើយ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធីសាស្ត្រ​មួយចំនួន​ក្នុង​ការព្យាបាល​ភ្នែក​ម្ញូប​របស់អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
  1. ​វិធី​ទី​១​នេះ អ្នក​អាច​រក​កន្លែង​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ពេល​ព្រឹក រួច​ឈរ​ឲ្យ​ត្រង់​។ បន្ទាប់​មក​អ្នក​អាច​សម្លឹង​រក​គោលដៅ​មួយ​ដែល​នៅ​ឆ្ងាយ ទើប​ចាប់ផ្តើម​ប្រមូល​ក្រសែ​ល​ភ្នែក​មកវិញ​យឺតៗ​។ បន្ទាប់មកទៀត អ្នក​អាច​មើល​ទៅ​កាន់​គោលដៅ​ដែល​នៅ​ឆ្ងាយ​នោះ​វិញ​។ អ្នក​អាច​ធ្វើ​បែប​នេះ​ប៉ុន្មាន​ដង រួច​ធ្វើ​ការដកដង្ហើម​ចេញចូល ហើយ​ហាត់ប្រាណ នោះ​ភ្នែក​អ្នក​នឹង​ចាប់ផ្តើម​ធូរស្រាល​ជាង​មុន​ហើយ​។​
  2. ​វិធី​ទី​២ អ្នក​អាច​ហាត់ប្រាណ​នៅ​ថ្ងៃ​ជិត​លិច ឬ​អាច​សម្លឹង​មើលទៅ​កែង​បង្អួច​ទាំង​៤​ជ្រុង ដោយ​សម្លឹង​ចុះឡើង ឆ្វេង​ស្តាំ ដើម្បី​ឲ្យ​ភ្នែក​អាច​ហាត់ប្រាណ​បាន​។​
  3. ​វិធី​ទី​៣ អ្នក​អាច​អង្គុយ​នៅ​ពេល​មុន​ចូល​គេង រួច​បិទ​ភ្នែក​។ បន្ទាប់​មក​អ្នក​អាច​ត្រដុស​ដៃ​ទាំង​សងខាង​ឲ្យ​ក្តៅ រួច​យក​ទៅ​ដាក់​លើ​ភ្នែក​ទាំង​សងខាង​។ ក្រោយពេល​ដែល​ធ្វើ​ច្រើនដង នោះ​ភ្នែក​អ្នក​នឹង​មាន​ឈាម​ដើរ​ស្រួល​ជា​មិនខានឡើយ​។​
  4. ​នៅពេល​ដែល​អ្នក​មើល​កុំព្យូទ័រ ឬ​ទូរស័ព្ទ អ្នក​គួរតែ​៥​នាទី​សម្រាក​ម្តង ទើប​ភ្នែក​អ្នក​មិន​ងាយ​ខូច​៕
ប្រភព:http://health.com.kh

Post a Comment

0 Comments