ការឆ្លងមេរោគផ្សិតក្នុងទ្វារមាស ជារោគស្ត្រីដែលបណ្តាលមកពីមេរោគផ្សិត។ វាបណ្តាលឱ្យចេញកន្ទួលក្រហម ហើម និងធ្វើឱ្យមានការឈឺចាប់។ បើយោងតាមគ្លីនិក Mayo បានឱ្យដឹងថា មានស្ត្រី ៣ក្នុងចំណោម ៤នាក់អាចប្រឈមមុខនឹងជំងឺឆ្លងមេរោគផ្សិតនេះ នៅពេលណាមួយក្នុង ១ឆាកជីវិត។ ទោះបីជាយ៉ាងណា ជំងឺនេះអាចរាតត្បាតតាមរយៈការរួមភេទ, ជំងឺឆ្លងមេរោគផ្សិតនេះមិនត្រូវបានគេចាត់ទុកថា ជាជំងឺឆ្លងតាមរយៈការរួមភេទទេ។ ជាទូទៅ វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតនេះជាវិធីសាមញ្ញ អាស្រ័យលើអាការៈធ្ងន់ធ្ងរ។
មូលហេតុដែលបណ្តាលឱ្យឆ្លងមេរោគផ្សិត
ជំងឺឆ្លងមេរោគផ្សិតនេះ ភាគច្រើនបណ្តាលមកពីប្រភេទវីរុសផ្សិត។ វាអាចព្យាបាលបាន ហើយក្នុងករណីខ្លះ មេរោគផ្សិតនេះនឹងកើតឡើងម្តងទៀត ប្រសិនបើវិធីព្យាបាលគ្មានប្រសិទ្ធភាព, វាអាចមកពីប្រភេទវីរុសផ្សិតខុសប្លែកពីគ្នា។ បន្ទប់ពិសោធន៍អាចជួយស្វែងរកប្រភេទនៃមេរោគផ្សិតរបស់អ្នកបាន។
អតុល្យភាពនៃការលូតលាស់របស់មេរោគផ្សិតកើតឡើងអាចបណ្តាលមកពី៖
- – ថ្នាំអង់ទីប្យូទិច (វាមានផ្ទុកនូវបរិមាណសារធាតុ lactobacillus ទាប, បាក់តេរីល្អៗ នៅក្នុងទ្វារមាស)
- – ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ
- – ការមានផ្ទៃពោះ
- – ភាពតានតឹង
- – គេងមិនបានគ្រប់គ្រាន់
- – ទទួលទានជាតិស្ករច្រើន, អាហារនាំឱ្យខូចសុខភាព
- – អតុល្យភាពអ័រម៉ូនពេលជិតមករដូវ។
រោគសញ្ញានៃជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាស
- – រលាក
- – កន្ទួលក្រហម
- – ឈឺចាប់ពេលរួមភេទ
- – ឈឺចាប់
- – រមាស់
- – លំហូរទឹកពណ៌សលាយប្រផេះ ហើយខាប់ចេញពីទ្វារមាសក្នុងបរិមាណច្រើន ឬតិច(ទោះបីជាយ៉ាងណា ពេលខ្លះជាលំហូរទឹកតែម្តង)។
ធ្វើរោគវិនិច្ឆ័យលើជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាសជំងឺនេះងាយនឹងធ្វើរោគវិនិច្ឆ័យ។ វិធីនេះរួមបញ្ចូលទាំងប្រវត្តិនៃការព្យាបាល និងថាតើអ្នកធ្លាប់ដែលបានឆ្លងមេរោគផ្សិតនេះពីមុនមក ឬក៏អត់។ វេជ្ជបណ្ឌិតក៏សួរអ្នកផងដែរថា តើអ្នកធ្លាប់ឆ្លងមេរោគតាមរយៈការរួមភេទ ឬក៏អត់។
បន្ទាប់មក អ្នកនឹងត្រូវបានគេពិនិត្យមើលឆ្អឹងត្រគាក។ អ្នកជំនាញផ្នែករោគស្ត្រីនឹងពិនិត្យមើលទ្វារមាស និងតំបន់ជុំវិញទ្វារមាសរបស់អ្នក ដើម្បីពិនិត្យមើល បើអាចមានសញ្ញាមេរោគឆ្លងណាមួយនៅខាងក្រៅរាងកាយ។ ហើយគេនឹងពិនិត្យមើលកស្បូន និងភ្នាសទ្វារមាស។ វេជ្ជបណ្ឌិតនឹងបញ្ជូនអ្នកទៅកាន់បន្ទប់ពិសោធន៍ដើម្បីកំណត់ពីប្រភេទនៃការឆ្លងមេរោគរបស់អ្នក។
តើវិធីមួយណាដែលមានប្រសិទ្ធភាពបំផុតអាចព្យាបាលជំងឺឆ្លងមេរោគផ្សិតក្នុងទ្វារមាសនេះ?
វេជ្ជបណ្ឌិតនឹងកំណត់លើវិធីព្យាបាលឱ្យបានត្រឹមត្រូវ អាស្រ័យទៅតាមអាការៈធ្ងន់ធ្ងរ និងស្មុគស្មាញនៃមេរោគផ្សិត។
វិធីព្យាបាលតាមបែបធម្មតា
- – ប្រើក្រែមប្រឆាំងនឹងមេរោគផ្សិត, ប្រេងលាបស្បែក, ថ្នាំគ្រាប់ ឬថ្នាំស៊ុលរយៈពេល ១-៣ថ្ងៃ។
- – ប្រើថ្នាំលេប។
ស្ត្រីដែលបានធ្វើរោគវិនិច្ឆ័យមើលមេរោគផ្សិតរួចគួរតែប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិត ដើម្បីប្រើថ្នាំដែលមានប្រសិទ្ធភាព។ ការអនុវត្តតាមវេជ្ជបណ្ឌិត នឹងធ្វើឱ្យអាការៈរបស់អ្នកជាសះស្បើយក្នុងរយៈពេល ២ខែ។
ឆ្លងមេរោគធ្ងន់ធ្ងរ
មានប្រភេទមេរោគផ្សិតជាច្រើនដែលមិនឆ្លើយតបនឹងការព្យាបាលបែបងាយៗ។ ខាងក្រោមនេះជារោគសញ្ញាធ្ងន់ធ្ងរនៃមេរោគផ្សិត៖
- – ចេញក្រហមខ្លាំង, ហើម និងកន្ទួលរមាស់ដែលបណ្តាលឱ្យមានការឈឺចាប់ ឬដាច់រហែកជាលិកាទ្វារមាស។
- – អ្នកបានឆ្លងមេរោគផ្សិតនេះច្រើនជាង ៤ដងក្នុង ១ឆ្នាំ
- – ជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ឬខ្សោយប្រព័ន្ធភាពស៊ាំ បណ្តាលមកពីការប្រើឱសថ ឬមេរោគអេដស៍។
វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតធ្ងន់ធ្ងរ
- – ប្រើក្រែម, ប្រេងលាបស្បែក, ថ្នាំគ្រាប់ ឬថ្នាំស៊ុលរយៈពេល ១៤ថ្ងៃ
- – ប្រើថ្នាំ Diffucan ២-៣ បន្ទះ (ហាមចំពោះស្ត្រីមានផ្ទៃពោះ)
- – វេជ្ជបញ្ជានៃថ្នាំ Diffucan នេះមានរយៈពេលវែង ១សប្តាហ៍ត្រូវលេប ១គ្រាប់ រយៈពេល ៦សប្តាហ៍ឬប្រើឱសថប្រឆាំងនឹងមេរោគផ្សិតក្នុងរយៈពេលវែង
- – ប្រើស្រោមអនាម័យនៅពេលរួមភេទ។
វិធីព្យាបាលជំងឺឆ្លងមេរោគផ្សិតតាមបែបធម្មជាតិ
- -ក្រែមប្រេងដើមតែ
- -ខ្ទឹមស ឬថ្នាំស៊ុលអាស៊ីតបូរិច
- -ទទួលទានទឹកដោះគោជូរ ឬបញ្ចូលទៅក្នុងទ្វារមាស។
វិធីការពារពីជំងឺឆ្លងមេរោគផ្សិត
- – ចៀសវាងការប្រើឆ្នុក ឬសំឡីអនាម័យមានក្លិនក្រអូប
- – កុំអង្គុយទាំងខោអាវសើម ជាពិសេសខោអាវងូតទឹក
- – ចៀសវាងការស្លៀកខោក្នុងរឹបតឹងណែនពេក
- – ទទួលទានអាហារឱ្យមានតុល្យភាពល្អ
- – ស្លៀកខោអាវធ្វើពីអំបោះសរសៃធម្មជាតិដូចជា កប្បាស, សូត្រ ឬឡែន
- – ទទួលទានទឹកដោះគោជូរ ឬអាហារដែលមានផ្ទុកនូវសារធាតុ lactobacillus
- – ចៀសវាងការប្រើទឹកលាងសម្អាតទ្វារមាស
- – ឧស្សាហ៍ប្តូរសំឡីអនាម័យឱ្យបានញឹកញាប់
- – ហាមអង្គុយត្រាំក្នុងក្តៅឧណ្ឌៗ ឬងូតទឹកក្តៅឧណ្ឌៗញឹកញាប់៕
0 Comments