ព្រឹត្តិការណ៍មួយបានកើតកាលពីម្សិលមិញថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧ ដែលកំពុងតែល្បីខ្លាំងក្នុងបណ្ដាញសង្គម Facebookនៅពេលដែល ប៉ូលីសចរាចរណ៍មួយក្រុម បានឲ្យក្មេងប្រុសពីរនាក់ដែលជិះម៉ូតូមិនគោរពច្បាប់ឈប់ដើម្បីធ្វើការ ផាកពិន័យ តែបែរជាបង្ករឲ្យមានអំពើរហិង្សារបានកើតឡើងទៅវិញ សូមបញ្ជាក់ថាហេតុការណ៏នោះបានកើតឡើងក្នុងខេត្តសៀមរាប។
អំពើរហិង្សានេះកើតឡើងខណៈ ពេលដែលប៉ូលីសចរាចរណ៍បានកាក់ក្មេងប្រុសទាំងពីរដើម្បីផាកពិន័យ ធ្វើឲ្យមានការប្រតាយប្រតបគ្នារវាងក្មេងប្រុសម្នាក់ក្នុងចំណោមគ្នាគេពីរនាក់​ ជាមួយនិងប៉ូលីសចរាចរនៅទីកន្លែកើតហេតុតែម្ដង ក្មេងប្រុសនោះបានជេរប្រមាថដល់ប៉ូលីសចរាចរណ៍ទាំងនោះយ៉ាងខ្លាំង ។ ប្រជពលរដ្ឋម្នាក់បានប្រាប់ថា ក្មេងប្រុសម្នាក់នោះត្រូវជាក្មួយប្រុសរបស់ ចៅក្រម​(តុលាការ) ខេត្តសៀមរាប ។ អ្នកលេងបណ្ដាញសង្គមfacebookជាច្រើនដែលបានទស្សនា Clipវីឌីអូនេះហើយ ពួកគេបានរិះគន់យ៉ាងខ្លាំងចំពោះក្មេងប្រុសម្នាក់នោះ ដោយនិយាយថាអាងតែខ្លួនជាក្មួយអ្នកមានអំណាច ប្រើឬកពារច្រឡោងខាម គ្មានខ្លាចញញើតច្បាស់សូម្បីតែបន្តិច។
ប្រជាពលរដ្ឋនៅខេត្តសៀមរាបបាន និយាយថានេះមិនមែនជាករណីដែលមិនធ្លាប់មានពីមុនមកទេ នាពេលកន្លងមកមានបែបនេះច្រើនករណីណាស់ ដែលកូនអ្នកមានអំណាច ប្រើអំណាចអាងខ្នងធំដើរធ្វើអ្វីតាមអំពើរចិត្តគ្មានញញើតច្បាប់នោះទេ ។ ប្រជាពលរដ្ឋខ្មែរក៏ធ្លាប់បានអំពាវនាវច្រើនលើកច្រើនសារហើយ ដល់ប្រមុខរដ្ឋាភិបាលដើម្បីជួយចាត់វិធានការណ៍ចំពោះបញ្ហារ អ្នកមានអំណាច និងក្រុមគ្រូសារអ្នកមានអំណាច មានលុយខ្លះ ដើរបង្ករបញ្ហារស្ទើររាល់ថ្ងៃ ។គួររំលឹកផងដែរថា ប្រមុខរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែន ធ្លាប់ មានប្រសាសន៍ម្ដងរួចមកហើយទាក់ទងនិងករណីកូនអ្នកមានអំណាច ប្រើអំណាចអាងខ្លួនជាកូនអ្នកធំ ធ្វើអ្វីតាមចិត្តបង្ករ ឲ្យមានភាពវឹកវរដល់សង្គមកម្ពុជាស្ទើររាល់ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋខ្មែរជាច្រើនកំពុង រង់ចាំមើលថា តើករណីដែលកើតឡើងលើកនេះនឹងទៅជាយ៉ាងណា​សូមតាមដានទាំងអស់គ្នា៕
ទស្សនាវិឌីអូខាងក្រោម៖