ប្រយ័ត្ន ស៊ែរដាស់តឿនគ្នាផង! ប្រអប់ស្នោរដាក់អាហារដែលប្រើរាល់ថ្ងៃនេះ នឹងបង្កឱ្យអ្នកកើតជំងឺ ….


ប្រអប់ស្នោរត្រូវបានគេប្រើដើម្បីច្រកអាហារ និងនំចំណីគ្រប់ប្រភេទ ហើយសព្វថ្ងៃវា កំពុងតែធ្វើចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មូលហេតុដែលនាំឱ្យមនុស្សម្នាជាច្រើននាក់ និយមចូលចិត្តប្រើប្រាស់វា នោះគឺដោយសារតែវាមានភាពងាយស្រួល សម្រាប់ការវេចខ្ចប់ ទុកដាក់ មិនថាអ្នកលក់ ឬអ្នកទិញនោះទេ។




កន្លងមកវេជ្ជបណ្ឌិតមួយចំនួន បានរាយការណ៍ថា ការប្រើប្រាស់ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗ ទៀតដែលផលិតមកអំពី ស្នោរនេះ គឺមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។ នេះដោយសារតែវាមានផ្ទុកសារធាតុចម្រុះម្យ៉ាង ដែលមានឈ្មោះហៅថា Stein monomer ដែលជាធាតុបង្កនៃជំងឺមហារីកបណ្តាលមកពីការគ្របដណ្ដប់អាហារទុក អាហារនៅក្នុងប្រអប់ស្នោរនេះយូរខ្លាំងពេក ហើយប្រសិនបើស្ត្រីមានផ្ទៃពោះវិញ ក្រោយពីបានប៉ះពាល់សារជាតិ ដែលចេញពីប្រអប់ស្នោររួច នឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ទារក នៅក្នុងផ្ទៃជាទម្ងន់ ដែលអាចទារកពិការ ឬកើតជំងឺវង្វេងស្មារតី និងបាត់បង់សតិ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។

លើសពីនេះទៀត បើអ្នកបានទទួលទានអាហារច្រកក្នុងប្រអប់ស្នោរ១ដង ក្នុងមួយថ្ងៃក្នុង រយៈពេល១០ឆ្នាំ អ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ដល់ទៅ៦ដង ឯណោះបើប្រៀបធៀប ជាមួយមនុស្សធម្មតាដែលមិននិយមទទួលទានអាហារដាក់ក្នុងប្រអប់ស្នោរ។ អ្នកដឹងទេថា នៅពេលដែលសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វាធ្វើឱ្យយើងមានជំងឺប្រព័ន្ធអ័រម៉ូន ដែលជាមូលហេតុសំខាន់ នៃការកើតជំងឺមហារីកសុដន់ ជម្ងឺមហារីកក្រពេញប្រូស្តាត និងជម្ងឺមហារីកជាច្រើនប្រភេទទៀត។



ប្រអប់ស្នោរដែលបង្កឱ្យយើងកើតជម្ងឺមហារីកបានមកពីមូលហេតុទាំងនេះ៖
ដាក់អាហារក្តៅក្នុងប្រអប់ស្នោរហើយទុកឱ្យត្រជាក់សិនទើបបរិភោគ
ប្រើប្រអប់ស្នោរដាក់អាហារដែលចម្អិនជាមួយ ខ្លាញ់ ទឹកខ្មេះ និងគ្រឿងស្រវឹងនានា ព្រោះកាលណារបស់ទាំង២មុខនេះ ប៉ះជាមួយស្នោរ វានឹងមានប្រតិកម្មជាមួយគ្នា
ទិញអាហារដែលដាក់ក្នុងប្រអប់ស្នោរទុកចោលយូរៗ មិនប្រញាប់បរិភោគ
យកអាហារដែលដាក់នៅក្នុងប្រអប់ស្នោរទៅកម្តៅក្នុង microwave
យកប្រអប់ស្នោរដាក់អាហារក្តៅ ទៅច្រកជាមួយនឹងថង់ប្លាស្ទិកមួយជាន់ទៀត ធ្វើឱ្យ វត្ថុទាំងពីរកាន់តែមានប្រតិកម្មជាមួយគ្នាបង្កើត styrene និង dioxins កាន់តែច្រើន សម្រាប់បង្កជាជម្ងឺមហារីក។



ជាក់ស្តែង នៅប្រទេសថៃមានមនុស្សស្រីចំនួនជិត ៣,០០០នាក់ បានស្លាប់ ដោយសារកើតជំងឺមហារីកសុដន់មកពីបញ្ហានេះ និងមានអ្នកកើតជំងឺមហារីកជាង ៣៤,០០០នាក់ ផ្សេងទៀត។

ដូច្ចេះ សូមព្យាយាមកែទម្លាប់នៃការបរិភោគ និងចៀសវាឱ្យឆ្ងាយពីវាទាំងអស់គ្នា ដើម្បី ទទួលបាននូវសុខភាពល្អ គ្មានជម្ងឺមហារីកកើតឡើង៕

ប្រភព : បរទេស

ខាងក្រោមនេះជាពត៌មានកាលពីខែកន្លងទៅដែលពាក់ព័ន្ធនឹងប្រអប់ស្នោរនេះ ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ពុល៖

ប្រយ័ត្ន ដោយសារ បាយសាច់ជ្រូកចៀនខ្ចប់ប្រអប់ស្នោរ មនុស្ស ប្រុស ស្រី ចាស់ ក្មេង៣៨នាក់ កំពុងរងការគ្រោះថ្នាក់ដោយសារពុលវា

ខេត្តបាត់ដំបង៖ យោងតាម របាយការណ៍ របស់ មន្ត្រី មូលដ្ឋាន ស្រុក គាស់ក្រឡ នៅ ចន្លោះ ចាប់ពី ម៉ោង ប្រហែល១៤.០០នាទី រហូតដល់ ម៉ោង១៧.៣០ នាទី ថ្ងៃទី២ មិថុនា២០១៧ ។ខាង មន្ត្រី ជំនាញ មូលដ្ឋាន បាន ឲ្យ ដឹងថា មាន ករណី ពុលបាយ នៅ ចំណុច ភូមិ ជើងទិញ និង ភូមិ ឆាយ បាល ង្ហ័ ឃុំ ធិបតី ស្រុក គាស់ក្រឡ បណ្តាលអោយ ជនរងគ្រោះ ទាំង ធ្ងន់ និង ស្រាល សរុប38នាក់ ស្រី04នាក់ ក្នុងនោះ កុមារ អាយុ ចាប់ពី02ឆ្នាំ ដល់05ឆ្នាំ ចំនួន10នាក់ រីឯ ការពុល នេះ ផ្តើមចេញពី ជនរងគ្រោះ ជា អ្នកគាំទ្រ គណបក្ស ប្រជាជន ក្រោយពី ការ ហែរ ក្បួន ឃោសនា បោះ ឆ្នោត ចប់ ក៏ នាំគ្នា ហូបបាយ ដោយមាន លាយ ជាមួយ សាច់ជ្រូក ចៀន ។



ក្នុង មួយ នាក់01ប្រអប់ ទឹក1ដប នៅពេល ថ្ងៃត្រង់ ចំណែក អ្នកខ្លះ បាន02ប្រអប់ យកទៅ ផ្ទះ ក៏រាល បណ្តាលអោយ ពុល កុមារ បន្តទៀត បាយ និង សាច់ ធ្វើ នៅផ្ទះ មេភូមិ ជើងទិញ ។ ឈ្មោះ ជាល វៃ សព្វថ្ងៃ ជនរងគ្រោះ សំរាក ព្យាបាល នៅ មន្ទីរពេទ្យបង្អែក ស្រុក មោងឫស្សី ចំនួន31នាក់ តាម ផ្ទះ07នាក់ បច្ចុប្បន្ន កំលាំង ជំនាញ កំពុង ស្រាវជ្រាវ បន្ត។

តាម ការបំភ្លឺ របស់លោក អធិការ ស្រុក គាស់ក្រឡ បាន ឲ្យ ដឹងថា នៅពេល ព្រឹក ក្នុង ថ្ងៃទី២ មិថុនា នេះ បងប្អូន បាន ហូបបាយ រួច ម្តង ហើយ ប៉ុន្តែ គ្មាន អាការ អ្វី កើតឡើង នោះឡើយ កញ្ចប់ អាហារ នោះបាន វេ ខ្ចប់ សម្រាប់ ពីរ ពេល គឺ នៅពេល ព្រឹក នឹង ពេល ថ្ងៃត្រង់ ហើយ លោក ប្រធានភូមិ បានធ្វើ អាហារ នៅផ្ទះ របស់គាត់ សម្រាប់ អ្នកគាំទ្រ គណៈបក្ស ។

លោក បាន បន្តទៀតថា ខាង មន្ត្រី ជំនាញ របស់លោក បានដាក់ ការ សន្តិ ដ្ឋា ន លើ ការពុល អាហារ នេះ គឺ បណ្តាលមកពី កញ្ចប់ ស្នោ រដាក់ អាហារ ដែលមាន រយៈពេល យូរ ទើប បណ្តាល ឲ្យ មាន ជាតិពុល កើតឡើង បាន ប៉ុន្តែ ខាង សុខាភិបាល មិនទាន់ បានធ្វើ កោសល វិ ច្ច័ យ ណាមួយ នៅឡើយ នោះ នេះ តាម ការអះអាង របស់ ម ន្ត្រី នគរបាល មូលដ្ឋាន តែប៉ុណ្ណោះ។

សូមប្រយ័ត្ន! ប្រអប់ស្នោ ដែលយើងខ្ចប់អាហារញ៉ាំរាល់ថ្ងៃមានគ្រោះថ្នាក់ណាស់ ចំពោះសុខភាព

ប្រអប់ស្នោបានក្លាយ ជាសម្ភាៈ រដ៏ពេញនិយមមួយសម្រាប់ដាក់ និងវេចខ្ទប់អាហាររបស់ ហាងលក់ចំណីអាហារ និងភោជនីដ្ឋានធំៗ ក្នុងពេលបច្ចុប្បន្ននេះ។ ប្រអប់ស្នោមានភាពងាយស្រួល ក្នុងការប្រើប្រាស់ និងមានតម្លៃថោកសមរម្យ។ ការប្រើប្រាស់ប្រអប់ស្នោ ដើម្បីដាក់ ឬវេចខ្ចប់អាហារត្រជាក់ វាមិនបង្កជាបញ្ហាធ្ងន់ធ្ងរ សម្រាប់អ្នកប្រើប្រាស់នោះទេ។
តែសិក្សាមួយបានរកឃើញថា ប្រអប់ស្នោនេះ ត្រូវបានគេធ្វើឡើង ពីសារធាតុគីមី និងមានជាតិពុល ជាច្រើនប្រភេទ ហើយក្នុងករណី ដែលលោកអ្នក យកប្រអប់ស្នោទៅដាក់ចំណីអាហារ ដែលក្តៅ ជាតិគីមី និងជាតិពុល នឹងលាយភាយចេញ ពីប្រអប់ស្នោចូលទៅក្នុងចំណីអាហារ ហើយពេល ដែលយើងញ៉ាំចំណីអាហារ ទាំងនោះ យើងអាចប្រឈមនឹងបញ្ហាសុខភាពដូចជា៖

– រលាកភ្នែក និងច្រមុះ
– អស់កម្លាំង និងមិនអាចផ្តោតអារម្មណ៍បាន
– មានជំងឺមហារីសួត
– មានបញ្ហាអ័រម៉ូន
– មានបញ្ហាក្រពេញទីរ៉ូអ៊ីត
– សិរីរាង្គផ្សេងៗក្នុងរាងកាយបំពេញមុខងារមិនបានត្រឹមត្រូវ។
ដើម្បីរក្សាសុខភាពឲ្យបានល្អ សូមលោកអ្នកកុំព្យាយមយក ប្រអប់ស្នោទៅដាក់ ចំណីអាហារក្តៅឲ្យសោះ ហើយបោះវាចោលឲ្យបានត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច៕
Article:http://campluz.camnewstv.com

Post a Comment

0 Comments