កម្លាំងសមត្ថកិច្ចចម្រុះធ្វើឃាត់ខ្លួនយុវជនដែលពាក់អាវមានស្លាកសញ្ញា ARMY និង Police ដែលគ្មានមុខងារ និងក្របខណ្ឌត្រឹមត្រូវ

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឃាត់ខ្លួនយុវជនដែលពាក់អាវមានស្លាកសញ្ញា ARMY និង Police ដែលគ្មានមុខងារ និងក្របខណ្ឌត្រឹមត្រូវយកមកធ្វើការអប់រំណែនាំរួចអោយត្រឡប់ទៅវិញ។ ប្រតិបត្តិការណ៍នេះធ្វើឡើងដោយមានបទបញ្ជារពីថ្នាក់លើនៃកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទដែលប្រចាំការដើម្បីរក្សានូវសន្តិសុខសណ្តាប់ធ្នាប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដែលព្រពឹ្រត្តទៅរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។
ព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបអកអំបុកសំពះព្រះខែបានប្រព្រឹត្តបានរយះពេល២ថ្ងៃហើយគឺថ្ងៃទី២និងថ្ងៃទី៣ យើងសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋបានមកលេងកំសាន្ត និងទស្សនាការប្រណាំងទូកង យ៉ាងច្រើនកុះកនិងមានទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែងផងដែរ។
ក្រោយពីទស្សនាការប្រណាំងទូកងរូចមកក៏នៅបន្តទស្សនាការទិដ្ឋភាពដ៏ស្រស់ស្អាតនៃការបណ្តែតប្រទីប រំលេចដោយភ្លើងចម្រុះពណ៌និងការបាញ់កាំជ្រូចទៀតផង។ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាត និងអំពូលភ្លើងចម្រុះពណ៌នៅក្នុងទីក្រុងភ្នំពេញ។ ជាពិសេសអ្វីដែលគួរអោយកត់សម្គាល់មួយទៀតយើងសង្គេតឃើញមានកងកម្លាំងរក្សាការពារសន្តិសុខគ្រប់ទីកន្លែងផងដែលដើម្បីធានាអោយបាននៃការដើរលេងកំសាន្តរបស់ប្រជាជនខ្មែរ។ មួយវិញទៀតនោះគឺដោយមានការយកចិត្តទុកដាក់របស់សាលាក្រុងរាជធានីភ្នំពេញដែលបានដាក់ពង្រាយធុងសម្រាមយ៉ាងច្រើនងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការចោលសម្រាម។ ជាពិសេសបងប្អូនប្រជាជនខ្មែរមានការយល់ដឹងយ៉ាងខ្លាំងអំពីការថែរក្សាបរិស្ថានដោយបានចោលសម្រាមដាក់ក្នុងធុងបានយ៉ាងត្រឹមត្រូវគ្រប់ៗគ្នាផងដែរ៕
ប្រភព:http://tdnewsasia.com

Post a Comment

0 Comments