***មានរឿងតំណាលតៗគ្នាថា ប្រទេសចិន និងប្រទេសខ្មែរធ្លាប់ជាប្រទេសជិតខាង ហើយជនជាតិចិនដែលមានហាងចូវ ដាក់ប្រទេសខ្មែរជាស្រុកចំណុះរបស់ខ្លួន គេជឿថា បើសត្វនាគផុសឡើង នៅប្រទេសណាប្រទេសនោះនឹងមានភាពរុងរឿងថ្កើនថ្កានអស្ចារ្យ ហើយប្រទេសនោះពិតជានឹងក្លាយទៅជាមហាអំណាចពុំខាន ។ ដូច្នេះហើយដែលមហិច្ឆតាត្រួតត្រាលើប្រទេសកម្ពុជាមិនចង់ឲ្យមាននាគផុសឡើងនៅប្រទេសនេះទេ ។ ដូច្នេះហើយពួកគេក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ សូមសាងសង់ព្រះពុទ្ធរូបមួយដ៏ធំបិទរូងដង្ហើមនាគនេះ ។***
***នៅលើកំពូលភ្នំព្រះរាជទ្រព្យ មានរូងភ្នំមួយយ៉ាងជ្រៅមួយស្រឡូងទៅក្រោម ហើយរូងភ្នំនេះស្ថិតក្រោមបល័ង្លតំកល់ព្រះពុទ្ធអង្គមួយដ៏ធំ ដែលមានឈ្មោះថា វិជ័យ ដែលបែកបាក់ខ្ទេចខ្ទាំ នៅសល់តែព្រះព្នេន (១៩៩៣)។ នៅលើកំពូលភ្នំមានខ្លួន និងក្បាលនាគនៅត្រូវត្រង់ចេតិយត្រៃត្រឹង្ស កន្ទុយនៅត្រង់ព្រះពុទ្ធចូលព្រះនិពាន្វ ។ ដូច្នេះពួកចិនរកវិធីមកសន្ធប់រ័ន្ធនាគខាងលើនេះ ដើម្បីកុំឲ្យប្រទេសនេះរីកចំរើន ដូច្នេះបានគេមកសាងព្រះវិហារ (ចិន) នេះឡើងដើម្បីទុកជាសក្ការៈបូជា ។***
***នៅក្រោយសម័យអង្គរ មានការសាងសង់វិហារអដ្ឋរស្ស ប៉ុន្តែនៅសល់តែសីមា និងព្រះពុទ្ធខូច ព្រោះព្រះវិហារត្រូវបែកបាក់អស់ទៅ ។ លុះមកដល់សម័យលង្វែកក្នុងរជ្ជកាលរបស់ព្រះបាទអង្គចន្ទរាជា ទ្រង់បង្គាប់ឲ្យសាងសង់ព្រះវិហារនេះថ្មីឡើងវិញ ។ ក្រោយមកដល់រជ្ជកាលព្រះបាទនរោត្តម ស្តេចអង្គនេះក៏បានជួសជុសព្រះវិហារនេះឡើងថ្មីម្តងទៀត ដោយមានសម្តេចសង្ឃរាជទៀងមកកាន់កាប់ផ្ទាល់ ។ វិហារថ្មីត្រូវបានសម្ភោទបុណ្យបញ្ចុះសីមានៅឆ្នាំ ១៩១១ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។***
***អ្វីមួយដែលបានកត់ត្រា ដោយសិលាចារឹកមួយនៅបែកខាងលិចនៃជញ្ជាំងព្រះវិហារអដ្ឋរស្សជិតជណ្តើរឡើងកាន់ព្រះវិហារនេះ ។ ក្នុងពុទ្ធសករាជ២៤៥៤ មហាសករាជ ១៨៣៣ ចុល្លសករាជ ១២៧៣ ឆ្នាំកុរ ត្រីស័ក ថ្ងៃព្រហស្បត្តិ៍ ១១ រោជ ខែអស្សុជ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩១១ ព្រះបាទស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជាធិបតី ទ្រង់កសាងហើយធ្វើបុណ្យបញ្ចុះសីមា មានព្រះវិហារអដ្ឋរស្ស គឺជាសម្បត្តិព្រះមហាសង្ឃរាជព្រះនាមថាទៀង ៕***
Text Article :https://khmermerl168.com/
0 Comments