ខុសពីតារាប្រុសផ្សេងទៀត ពេលចូលបំពេញកាតព្វកិច្ចជាយោធាកូរ៉េ តែងប្រកាសប្រាប់ដល់អ្នកគាំទ្រជាដំណឹង ប៉ុន្តែតារាប្រុសល្បី Kim Soo Hyun វិញបែរជាចូលធ្វើទាហានដោយស្ងាត់ស្ងៀមបំផុត។
កាលពីសប្ដាហ៍មុន តួប្រុសក្នុងរឿង "Real” បានចូលបំពេញកាតព្វកិច្ចដ៏សំខាន់បំផុតក្នុងនាមជាបុរសកូរ៉េ ប៉ុន្តែដំណើរចូលជាយោធារបស់លោក គឺមានសភាពស្ងប់ស្ងាត់បំផុត។ ម្យ៉ាងក៏គ្មានអ្នកណាបានឃើញលោក ចាប់ពីថ្ងៃនោះដែរ។
ដោយឡែក ថ្មីៗនេះស្រាប់តែ រូបភាពរបស់លោកពេលចូលធ្វើទាហាន ត្រូវបានបែកធ្លាយ ហើយកត់សម្គាល់ឃើញថា Soo Hyun មានការផ្លាស់ប្ដូរច្រើនពេលនេះ។
រូបភាពថ្មីរបស់ Soo Hyun ក្នុងជួរយោធានោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញអ៊ីនធឺណិត ខណៈសក់របស់តារាប្រុសរូបនេះ ត្រូវកាត់អស់ ហើយមានភាពខុសឆ្ងាយពីពេលមុនចូលជាយោធា។
បច្ចុប្បន្ន លោកទទួលវគ្គបណ្ដុះបណ្ដាល រយៈពេល ៥សប្ដាហ៍នៅទីតាំងជំរំមូលដ្ឋានទ័ពថ្មី ហើយនឹងត្រូវបញ្ជូនទៅកាន់តំបន់ទាហានផ្លូវការរបស់លោកបន្ទាប់ពីនេះ រយៈពេល ២១ខែ។ ប្រុសសង្ហាវ័យ ២៩ឆ្នាំរូបនេះ នឹងបញ្ចប់កាតព្វកិច្ចដ៏ធំនេះ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩៕
0 Comments