មនុស្សភាគច្រើនមិនដែលចាប់អារម្មណ៍ចំពោះរោគសញ្ញាដែលកើតមាននៅលើអណ្តោតនោះទេ ព្រោះគិតថាគ្មានអ្វីសំខាន់។ ប៉ុន្តែបើយោងតាមគេហំព័រ soha បង្ហាញថា ការប្រែប្រួលមួយចំនួននៅលើអណ្តោត អាចបញ្ជាក់ពីបញ្ហាសុខភាពនៅក្នុងរាងកាយ ជាពិសេសជំងឺមហារីក។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញអណ្តោតរបស់ខ្លួនមានពណ៌អ្វីផ្សេងក្រៅពីពណ៌ផ្កាឈូក ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម កុំឲ្យហួសពេលក្នុងការព្យាបាល
ខាងក្រោមនេះ គឺជារោគសញ្ញានៃជំងឺមហារីកដែលបង្ហាញនៅលើអណ្តោត:
១.ប្រសិនបើអណ្តោតរបស់អ្នកមានលក្ខណ:ស្លេកស្លាំង គឺជាសញ្ញាបញ្ជាក់ថារាងកាយមានភាពទន់ខ្សោយ ដោយសារតែមុខងារសរីរាង្គមួយចំនួនកំពុងតែជួបបញ្ហាធ្វើឲ្យដំណើរការមិនប្រក្រតី។ បើតាមអ្នកវិទ្យាសាស្ត្របានបង្ហាញថា អ្នកជំងឺមហារីកជាច្រើនតែងតែខ្វះឈាម ទើបអណ្តោតមានពណ៌ស្លេកស្លាំងបែបនេះ។
២.ប្រសិនបើនៅលើអណ្តោតទាំងមូលមានផ្ទៃពណ៌ស ហើយលាយពណ៌ស្វាយ ប្រែប្រួលមិនទៀងទាត់ គឺជាបាតុភូតនៃការខ្វះឈាម។ ភាគច្រើនស្ថានភាពបែបនេះកើតមានចំពោះមនុស្សដែលកើតជំងឺមហារីកសួតរយ:ពេលយូរ។
៣.ប្រសិនបើអណ្តោតរបស់អ្នកមានពណ៌ខ្មៅ ស្ងួត មានក្អែលពណ៌លឿងក្រាស់ ហើយដង្ហើមអាក្រក់ទៀតនោះ គឺជាសញ្ញានៃជំងឺមហារីកក្រពះ។
ខាងលើនេះ គឺជាសញ្ញាសម្គាល់មួយចំនួននៃជំងឺមហារីកតែប៉ុណ្ណោះ នៅមានសញ្ញាសម្គាល់នៃជំងឺជាច្រើនទៀត ដែលបង្ហាញតាមរយ:អណ្តោត៕
ប្រភព: http://campluz.camnewstv.com
by: Sea Phealey
0 Comments