"ការពារជំងឺមហារីកសុដន់ដោយបរិភោគអាហារមួយចំនួន5យ៉ាង"
តាមការស្រាវជ្រាវ យ៉ាងហោចណាស់ស្ត្រីម្នាក់ក្នុងចំណោម៣នាក់ កើតជំងឺមហារីកសុដន់ ។ ថ្វីបើអត្រាជំងឺមហារីកសុដន់បានថយចុះបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការកើតជំងឺនេះនៅតែខ្ពស់ដោយសារតែភាពព្រងើយកន្តើយរបស់មនុស្ស ។
តាមការស្រាវជ្រាវ យ៉ាងហោចណាស់ស្ត្រីម្នាក់ក្នុងចំណោម៣នាក់ កើតជំងឺមហារីកសុដន់ ។ ថ្វីបើអត្រាជំងឺមហារីកសុដន់បានថយចុះបន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រានៃការកើតជំងឺនេះនៅតែខ្ពស់ដោយសារតែភាពព្រងើយកន្តើយរបស់មនុស្ស ។
អាហារដែលល្អបំផុតមួយចំនួនដែលអាចបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ ៖
1.ទិញផ្លែឈើ ឬបន្លែ ថ្មីៗ
ការបរិភោគចំណីអាហារច្រើនប្រភេទ ផ្សេងៗគ្នាគឺល្អចំពោះសុខភាព ដូច្នេះហើយរៀងរាល់ថ្ងៃ អ្នកគួរតែទទួលទានផ្លែឈើ និងបន្លែច្រើនប្រភេទចម្រុះគ្នា ។ ការទទួលទានផ្លែឈើ ឬបន្លែដូចគ្នារៀងរាល់ថ្ងៃ គឺមិនមែនជារឿងដែលត្រឹមត្រូវនោះទេ ។ ស្របគ្នានេះដែរ បន្លែ និងផ្លែឈើដូចខាងក្រោមអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់ដល់អ្នកបានយ៉ាងមានប្រសិទ្ធភាព ។
2.ប្រូខូលី
វាគឺជាបន្លែដែលមានផ្ទុកនូវសារធាតុ Indole- 3 carbinol (I៣C)ដែលត្រូវបានគេដឹងថាមានសារធាតុប្រឆាំងនឹងមហារីកយ៉ាងខ្លាំង។ វាក៏អាចជួយក្នុងការផ្លាស់ប្តូរតុល្យភាពអ៊័រម៉ូនអឺស្ត្រូសែន និងបន្ថយហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ ។
3.ស្ពៃក្តោបពណ៌ស្វាយ
ស្ពៃក្តោបពណ៌ស្វាយក៏មានផ្ទុកសារធាតុ I3C វីតាមីន A និងសារធាតុ flavonoid anthocyanadin ដែលមានសក្តានុពលក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺមហារីកសុដន់។
4.រមៀត
រមៀតមានផ្ទុកសារធាតុcurcuminដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេដឹងថាមានឥទ្ធិពលប្រឆាំងនឹងជំងឺមហារីក។ ដូច្នេះការបន្ថែមរមៀតទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកពិតជាអាចជួយក្នុងការទប់ស្កាត់ជំងឺមហារីកសុដន់ ។
5.បរិភោគផ្លែឈើទាំងមូល
អ្នកគួរបរិភោគផ្លែឈើទាំងមូលជាជាងទទួលទានតែទឹកផ្លែឈើទាំងនោះ ។ ផ្លែឈើទាំងមូលអាចកាត់បន្ថយកាឡូរី បន្ថែមជាតិសរសៃ និងបង្កើនអារម្មណ៍ឆ្អែត ដូច្នេះវាអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកសុដន់ ៕
ប្រភពពត៍មាននេះ:https://www.mungkulkar.com/health-and-beauty/skin/374
by: Sea Phealey
0 Comments