ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសថា ឱ្យសិស្សនិស្សិតមានបំណងចង់ចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋឱ្យមកដាក់ពាក្យឱ្យលឿនឡើង ព្រោះកំពុងជ្រើសរើសចំនួន៣៥០នាក់។
ក្រសួងមហាផ្ទៃសម្រេចបើកឲ្យមានការប្រឡងជ្រើសរើសសិស្ស–និស្សិតបញ្ចូលក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ២០១៧ដើម្បីចាត់ឲ្យទៅបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ មណ្ឌលអប់រំកែប្រែទី៣ មណ្ឌលអប់រំកែប្រែទី៤ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តកំពង់ចាម ពន្ធនាគារខេត្តបាត់ដំបង ពន្ធនាគារខេត្តបន្ទាយមានជ័យ នឹងពន្ធនាគារខេត្តសៀមរាប។
សម្រាប់ពេលវេលាទទួលពាក្យវិញគឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧ ម៉ោង៥ល្ងាច ៕
Article Source:http://campluz.camnewstv.com
0 Comments