អាការខ្មោចសង្កត់នៅពេលគេងគឺជាពាក្យមួយ ដែលគេប្រើតៗគ្នា ដោយសំដៅលើអាការ ដែលអ្នកមិនអាចក្រោកពីដំណេកបាន (មិនអាចស្រេក ឬធ្វើចលនា) តែមានអារម្មណ៍ដូចជាបានក្រោកពីគេងអញ្ចឹង (មានអារម្មណ៍ ឬបានលឺសម្លេងនៅជុំវិញខ្លួន)។ តាមក្បួនវេជ្ជសាស្រ្តបានពន្យល់ថា ការពិតអាការមួយនេះបង្កឡើងដោយសារតែការកើតមានប្រតិកម្មគីមីម្យ៉ាងនៅក្នុងខួរក្បាល ដែលវាធ្វើឲ្យខួរក្បាលអាចមានអារម្មណ៍ដូចជាបានភ្ញាក់ឡើង ខណៈដែលរាងមិនអាចកម្រើក ឬធ្វើចលនាបាន។
មូលហេតុសំខាន់ដែលបង្កឲ្យមានបញ្ហានេះ គឺដោយសារតែក្នុងដំណេករបស់អ្នកពោពេញដោយការយល់សប្តិ (មានបញ្ហាស្រ្តេសច្រើន គិតច្រើន) ដោយសារតែរាងកាយខ្វះថាមពល និងសាច់ដុំក្នុងរាងកាយចុះខ្សោយ។ ក្នុងរណីដែលលោកអ្នកជួបប្រទះបញ្ហានេះ អ្នកអនុវត្តតាមដំណោះស្រាយខាងក្រោមនេះបាន៖ 1.ព្យាយាមបន្ធូរអារម្មណ៍ ហើយកុំព្យាយាមក្រោកដោយតក់ក្រហល់ពេក 2.ព្យាយាមកម្រើកម្រាមដៃ និងម្រាមជើងមួយៗ 3.ព្យាយាមធ្វើចលនាបបូរមាត់ 4.ព្យាយាមបើកភ្នែក 5.ដកដង្ហើមវែងៗ និងយឺតៗ 6.ព្យាយាមធ្វើចិត្តឲ្យជាក់ និងស្ងប់ស្ងាត់ ហើយព្យាយាមច្រៀងចំរៀងក្នុងចិត្ត (យកបទណាដែលមានន័យល្អ និងវិជ្ជមាន)។ ពេលដែលអ្នកបានដឹងខ្លួនហើយ ត្រូវក្រោកចេញពីគ្រែភ្លាមៗហើយទៅលុបលាងមុខចេញ កុំនៅបន្តគេងលើគ្រែ ព្រោះវាអាចធ្វើឲ្យអ្នកមានបញ្ហានេះម្តងទៀត៕
Text Article: http://phkasne.com
0 Comments