បរទេស៖ យោងតាមគេហទំព័រ news mail របស់ប្រទេសយ៉េមែនបានអោយដឹងថា បុរសម្នាក់ជាជាងកាត់សក់ត្រូវបានតុលាការកាត់ទោសអោយប្រហារជិវិតនៅមុខហ្វូងមហាជនរាប់ពាន់នាក់ដោយបាញ់បំបែកក្បាល។
គេហទំព័រដដែលបានបន្តថា មូលហេតុដាក់ទោសរបៀបនេះដោយសារតុលាការបានរកឃើញថា បុរសខាងលើបានចាប់រំលោភក្មេងស្រី អាយុ១១ឆ្នាំរួចរិតកសំលាប់ចោល មិនតែប៉ុណ្ណោះបុរសរូបនេះបានយកសាកសពក្មេងស្រីនោះមកវះកាត់ជាកង់ៗរួចយកទៅបោះចោលក្នុងទន្លេរទៀតផង។
ក្រោយពីត្រូវតុលាការកាត់ទោសរួចរាល់ឃាតករជាជនចាប់រំលោភនោះត្រូវបានគេយកបណ្តើរតាមថ្នល់ក្នុងក្រុង រហូតដល់ទីលានមួយដែលគេរៀបចំទុកស្រេចគឺនៅកណ្តាលផ្លូវសាធារណៈតែម្តង។ មុនប្រហារជិវិតគេអោយបុរសរូបនោះធ្វើការបួងសួងតាមបែបសាសនា អ៊ីស្លាម រួចកងពិជឃាតបីនាក់ចាប់ផ្តួលផ្កាប់មុខចងដៃទៅក្រោយហើយបុរសជាពិជឃាតម្នាក់ទៀតបានបាញ់ចំនួនបីគ្រាប់គឺក្បាលមួយគ្រាប់និងខ្នងពីរគ្រាប់ស្លាប់ភ្លាមៗក្រោមសំរ៉ែកនិងគំហឹងហ្វូងមហាជនកំពុងឈមើលយ៉ាងណែនតាន់តាប់។
ប្រទេសយ៉េមែនជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៥៩ដែលនៅតែប្រព្រឹត្តការការទោសប្រហារជិវិតសំរាប់ជនចាប់រំលោភរួចសំលាប់ជនរងគ្រោះចោលនោះ។
Article Source: http://news.phnompenhthmei.com
0 Comments