
បើតាមការអោយដឹងពីសមត្ថកិច្ចបានប្រាប់ថា នៅសិប្បកម្ម យីហោខាងលើមានផលិត ទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងទឹកប្រេងខ្យង១កន្លែង គ្មានស្តង់ដារ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។

មន្ត្រីចុះបង្ក្រាបបានអោយដឹងថា ម្ចាស់ទីតាំងខាងលើឈ្មោះ ប៊ួយ ហូ ដោយទីតាំងនេះម្ចាស់បានសុំច្បាប់ផលិតតែ២មុខប៉ុណ្ណោះ ប៉ុន្តែលួចផលិតច្រើនមុខ និងគ្មានស្តង់ដារត្រឹមត្រូវ រួមមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ដោយពុំបានសុំចុះបញ្ជីផលិតផល (ចបផ) ជាមួយស្តង់ដារកម្ពុជាឡើយ។

សមត្ថកិច្ចបានអោយដឹងទៀតថា ផលិតផលដែលគ្មានច្បាប់អនុញ្ញាត សរុបប្រហែល៩តោន និងបានបន្តយកទៅពិសោធន៍ រកមើលសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ដោយឡែកទីតាំងខាងលើ ត្រូវបានបិទទ្វា បញ្ឈប់អោយដំណើរការបណ្តោះអាសន្នផងដែរ៕
Article Source: https://www.khmernews.news
0 Comments