មានបញ្ហាអត់រួមភេទកំពុងមានរដូវ?

ការរួមភេទ​ ពេលមករដូវ អាចមាន បញ្ហាដែរទេ?
Image result for ការរួមភេទ​ ពេលមករដូវ អាចមាន បញ្ហាដែរទេ?
រយៈពេល បីបួនថ្ងៃ ក្នុង១ខែ ការមករដូវបង្កបញ្ហាដល់ ទំនាក់ទំនងស្នេហា និងផ្លូវភេទរបស់ ប្ដីប្រពន្ធ ឬគូសង្សា។ តើត្រូវដាក់ជីវភាព ផ្លូវភេទពេល មករដូវនេះ នៅក្នុងរង្វង់ក្រចក ឬបែបណា? រវាងការខ្ពើមរអើម និងការពុះកញ្ជ្រោល នៃកាមតណ្ហា ឬការត្រេកត្រអាល ការអៀនខ្មាស និងការហាមមិនគួរ និយាយចេញ សុទ្ធតែជាបញ្ហាដែលកើតមានចំពោះ លោកអ្នកគ្រប់ពេលវេលា ហើយដែល តែងតែលើក ជាសំណួរឡើង។ គេអាចរួមភេទ ពេលមករដូវបានឬទេ? គេតែងនិយាយថា ស្ដ្រីមានអារម្មណ៍ ផ្លូវភេទស្រើបស្រាល ពេល មករដូវ តើពិតដែរឬទេ?ដើម្បីជួយលោកអ្នក គេហទំព័រសុខភាពកម្ពុជា សូមលើកយកខ្លឹមសារសំខាន់ៗ ទាក់ទងនឹងការ រួមភេទពេលមករដូវនេះមក ជម្រាបជូន។
ឈាមរដូវជាទឹករំអិលសម្រួលការរួមភេទ
ពេលមករដូវ ប្រដាប់ភេទមិនមានការផ្លាស់ប្ដូរផ្នែកសរីរៈសាស្ដ្រនោះទេ ដូចជាមិនមានការរីកប៉ោង ការរួមស្វិត ឬមិនមាន កាមារម្មណ៍ពិសេសដោយឡែកណាមួយឡើយ។ ការចាប់ផ្ដើមដំណើរការមករដូវជាប់ពាក់ព័ន្ធទៅនឹងការប្រែប្រួលនៃ ភ្នាសមុយកឺស្បូន ដែលបង្កឡើងដោយការប្រែប្រួលអ័រម៉ូននៅចុងវដ្ដរដូវ។ បរិមាណឈាមរដូវ និងរយៈពេលមករដូវ មានការប្រែប្រួលទៅតាមស្ដ្រី ម្នាក់ៗ ចំណុះរវាងពី២ ទៅ២៥មីលីលីត្រ និងរយៈពេលពី២ទៅ៧ថ្ងៃ នេះបើគិតសម្រាប់ស្ដ្រីដែលមករដូវមានវដ្ដ២៨ថ្ងៃ។
ដោយសារការផ្លាស់ប្ដូរ ឬប្រែប្រួលអ័រម៉ូននេះ ស្ដ្រីមួយចំនួនមានអាការមិនស្រួលខ្លួនតិច ឬច្រើនផងដែរ មានដូចជាការឈឺ ចុកខ្លួន ចង្អោរ ឈឺក្បាល ហេវហត់ អស់កម្លាំង មិនស្រួលក្នុងចិត្ដក្នុងអារម្មណ៍ពេលមករដូវច្រើនជាដើម។ វិបត្ដិនៃការមករដូវនេះ អាចរំខានជាខ្លាំងដល់ការរស់នៅក្នុងសង្គម និងជីវភាពស្នេហា។ ប៉ុន្ដែទោះបីជាបែបណាក៏ដោយ មិនទាន់មានការហាមឃាត់បែបវេជ្ជ សាស្ដ្រណាមួយមិនឱ្យរួមភេទពេលមករដូវនោះទេ។ តាមក្បួនវេជ្ជសាស្ដ្រ ឈាមរដូវមិនមែនជាបម្រាមផ្លូវភេទនោះទេ លើកលែងតែ ករណីមានជម្ងឺកាមរោគ ឬជម្ងឺឆ្លងតាមផ្លូវភេទ។ ក្នុងករណីនេះ ឈាមអាចជម្រុញ ឬបង្កើនការឆ្លងរោគតាមផ្លូវភេទ។ ដូច្នេះ សូមកុំ ភ្លេចគិតគូអំពីការឆ្លងជម្ងឺដោយបង្ការខ្លួន បើជាមួយដៃគូសង្ស័យ សូមប្រើស្រោមអនាម័យជាដើម។
ព្រមរួមភេទទេ ពេលមករដូវ?
ការហូរឈាមរដូវ មិនរំខានដល់ការស៊កបញ្ចូលលិង្គទៅក្នុងទ្វារមាសនោះទេ។ ប៉ុន្ដែស្ដ្រីមួយចំនួនបដិសេធការរួមភេទនៅពេលមករដូវ ដោយហេតុផលថាគាត់មានខ្លួនប្រាណមិនស្អាត និងក្លិនស្អុយអាក្រក់។ តាមរយៈការសិក្សាស្រាវជ្រាវមួយ ដែលធ្វើ ឡើងដោយសហគ្រាសណាណា បានបង្ហាញថាមានស្ដ្រី៨០%មិនមានទំនាក់ទំនងផ្លូវភេទ ឬការរួមភេទពេលមករដូវ ៧៥%មិនទទួល ការបបោសអង្អែលផ្លូវភេទ និង៤៦%មិនព្រមទៅគេងលើគ្រែជាមួយមិត្ដប្រុស ឬស្វាមីនៅពេលយប់មករដូវនោះទេ។ បងស្រីគន្ធាបាន ទទួលស្គាល់ថា “បែបនេះមិនធ្វើឱ្យនាងខ្ញុំឈឺចាប់ទេ ប៉ុន្ដែនាងខ្ញុំមិនចូលចិត្ដទេ ហើយបុរសស្នេហ៍របស់នាងខ្ញុំក៏មិនចូលចិត្ដដែរ។ ព្រោះ ថាឈាមក្រហមឆៅនៃដៃគូរួមភេទរបស់គាត់បានបន្លាចគាត់។ ជាទូទៅ យើងតមមិនរួមភេទទេ លើកលែងតែពេលមករដូវជិតអស់ ព្រោះពេលរួមភេទហើយ មិនមានឈាមនៅលើកម្រាលពូក មិនប្រឡាក់ភ្លៅ និងក្បាលពោះ។ មានឈាមក្រហមឆ្អៅអញ្ចឹង នាងខ្ញុំ សូមសារភាពថាគ្មានអារម្មណ៍ទេ។”
Article Source: http://www.khmerscoop.com

Post a Comment

0 Comments