
ជាក់ស្ដែង បើនិយាយពីរឿងកម្សត់វិញ ក្មេងប្រុសម្នាក់ទៀតដែលមានឈ្មោះថា ឡុង លីគ័ង្គ ក៏កម្សត់ណាស់ដែរ ដោយរូបគេមានឪពុកម្ដាយជាអ្នកធ្វើការនៅរោងចក្រ។ កុមារា ឡុង លីគ័ង្គ មានអាយុ ៩ឆ្នាំ រៀនថ្នាក់ទី ៣ មកពីខេត្តតាកែវ។ មានម្ដាយជាកម្មកររោងចក្រ ឯឪពុកជាអ្នកបើកឡានដឹកកម្មកររោងចក្រ។ ម្ដាយមិនចង់ឲ្យមកប្រលង តែលី គ័ង្គ បានជំរុញម្ដាយដោយនិយាយថា មានអីច្រើនអស់តែ ១ម៉ឺនរៀលតើ។ ការចេះច្រៀង គឺហាត់រៀនខ្លួនឯងច្រៀងតាមទូរសព្ទដៃ។ អនាគតចង់ធ្វើជាតារាចម្រៀងអាជីពមួយរូប។
0 Comments