សញ្ញា ១០យ៉ាង ដែល​អ្នក​គួរ​តែ​សម្រក​ទម្ងន់​ជា​បន្ទាន់

សញ្ញា ១០យ៉ាង ដែល​អ្នក​គួរ​តែ​សម្រក​ទម្ងន់​ជា​បន្ទាន់


ការ​លើស​ទម្ងន់​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​លោ​កអ្នក​នោះ​ទេ ផ្ទុយទៅ​វិញ​វា​បែរ​ជា​ធ្វើ​ឱ្យ​លោក​អ្នក​មាន​បញ្ហា​សុខ​ភាព​ច្រើន​ ដូច្នេះ​ប្រសិន​បើ​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​គួរតែ​សម្រក​ទម្ងន់​ជា​បន្ទាន់។

  • ស្លៀក​ខោអាវ​ចាស់ៗ​មិន​ត្រូវ។ សាកល្បង​ស្លៀក​ខោខាប៊ូយ​ដែល​អ្នកបាន​ទិញ​កាល​ពីរដូវ​កាល​មុន ហើយ​នៅ​តែ​មិន​ត្រូវ។ នេះ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​សម្រក​ទម្ងន់​ហើយ។
  • ប្រសិន​បើ​ចង្កេះ​របស់អ្នក​រីក​ធំជាង​មុន សូម​ធ្វើ​លំហាត់​ប្រាណ​ដើម្បី​សម្រក​ទម្ងន់។
  • មិន​ចង់​មើល​កញ្ចក់។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​មិន​ល្អ ហើយ​គ្មាន​ទំនុក​ចិត្ត​នៅ​ពេល​សម្លឹង​មើល​ខ្លួន​ឯង​ក្នុង​កញ្ចក់ ដូច្នេះ​អ្នក​គួរ​ព្យាយាម​សម្រក​ទម្ងន់។
  • មិន​ហ៊ាន​ទៅ​ជួប​មិត្តភក្តិ និង​ចូល​រួម​ក្នុង​សកម្មភាព​សង្គម។ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដូច​នេះ​អ្នក​គួរ​សម្រក​ទម្ងន់​របស់​អ្នក។
  • តែង​តែ​មាន​អារម្មណ៍​ហត់​នឿយ។ មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ហត់​នឿយ​បែប​នេះ មូល​ហេតុ​ចម្បង​គេ​ គឺ​ការ​ឡើង​ទម្ងន់។
  • ចង្វាក់​បេះ​ដូង​លោត​ញាប់។ ប្រសិន​បើ​អ្នកញ័រ​ទ្រូង​ញឹក​ញាប់ និង​មាន​ភាព​តាន​តឹង​ក្នុង​ចិត្ត អ្នក​គួរ​តែ​ទៅ​កន្លែង​ពិនិត្យ​សុខ​ភាព និង​ជ្រើស​រើស​វិធីសាស្ត្រ​សម​ស្រប ដើម្បី​សម្រក​ទម្ងន់។
  • ឧស្សាហ៍​ឈឺក្បាល, ចង់​តែ​គេង, មិនសូវ​ឃ្លាន, ពិបាក​ក្រោក​ពី​គេង​នៅ​ពេល​ព្រឹក សុទ្ធតែ​ជា​ផល​វិបាក​បណ្តាល​មក​ពីលើស​ទម្ងន់។
  • ឈឺជង្គង់។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ជង្គង់​នៅពេល​ដើរ​ធម្មតា នេះ​អាច​ជា​សញ្ញា​បង្ហាញ​ថា ទម្ងន់​បាន​ដាក់​សម្ពាធ​ធ្ងន់​លើ​ជង្គង់​របស់​អ្នក។
  • មិន​ដឹង​ពីអ្វីដែល​អ្នក​ញ៉ាំ។ មនុស្ស​ស្រី​ពេញ​វ័យ​ជា​មធ្យម​ទទួល​ទាន​អាហារ​មាន​ជាតិ​ស្ករពី ២០០០-២៥០០ កាឡូរី​ក្នុង ១ថ្ងៃ។ ប្រសិន​បើអ្នក​មិន​​បាន​ដឹង​ថា ខ្លួន​ឯងកំពុង​ញ៉ាំអ្វី​ហើយ​ច្រើន​ប៉ុណ្ណា​ទេ ប៉ុន្តែ​នៅ​តែមាន​អារម្មណ៍​ឃ្លាន នេះ​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​ជួប​នឹង​បញ្ហា​ឡើង​ទម្ងន់។
  • ថ្លឹង​ម៉ាសមើល​ស្រាប់​តែ​លើស ២៥។ ប្រសិន​បើល​ទ្ធផល​លើស​ពី ២៥ កុំ​គិត​អ្វី​ច្រើន​ទៀត អ្នក​ត្រូវ​សម្រក​ទម្ងន់​ជាបន្ទាន់៕


Post a Comment

0 Comments