មុនក្បាលខ្មៅជាចំណុចតូចៗខ្មៅៗស្រអាប់ ដែលកើតមាននៅលើស្បែកមុខរបស់លោកអ្នក ពិសេសនៅត្រង់បរិវេណច្រមុះ។ មុនក្បាលខ្មៅនេះកើតចេញពីការស្ទះរន្ធរោមដែលបិទជិតដោយជាតិខ្លាញ់ មេរោគ និងធូលីដី។
មូលហេតុនាំឱ្យកើតមុនក្បាលខ្មៅ៖
មូលហេតុជាច្រើនដែលអាចកើតមានចំពោះលោកអ្នក ហើយបង្កជាបញ្ហាមុនក្បាលខ្មៅនៅលើស្បែកមុខ ឬច្រមុះ។ មូលហេតុទាំងនោះមានដូចជា ភាពតប់ប្រមល់ ការផ្លាស់ប្ដូរអរម៉ូនក្នុងសារពាង្គកាយ ស្បែកគ្មានអនាម័យ ប្រើគ្រឿងសម្អាងខុស ជក់បារី ឬស្រូបផ្សែងបារី សេពគ្រឿងស្រវឹង និងប្រើជាតិកាហ្វេអ៊ីនលើសជាដើម។
វិធីកម្ចាត់៖
វិធីទី 1: ប៉េងប៉ោះមានសារធាតុប្រឆាំងនឹងជំងឺដោយធម្មជាតិ ដែលអាចចូលទៅធ្វើឱ្យមុនក្បាលខ្មៅក្រៀម។ លោកអ្នកអាចយកប៉េងប៉ោះតូចមួយផ្លែមកចិតសម្បក និងកិនវាតិចៗ រួចបិទពីលើផ្ទៃមុខដែលមានមុនក្បាលខ្មៅនោះមុនពេលចូលគេង។ ទុកចោលមួយយប់ទល់ភ្លឺ ហើយលាងសម្អាតដោយទឹកស្អាតនៅពេលព្រឹក។
វិធីទី 2: ក្រូចឆ្មារគឺជាគ្រឿងផ្សំធម្មជាតិមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុនខ្មៅៗ។ ច្របាច់ទឹកក្រូចឆ្មារពីរបីដំណក់ទៅក្នុងកូនចានមួយ រួចចាក់អំបិល ហើយយកទៅឆាលើភ្លើងក្ដៅតិចៗ។ លាងសម្អាតមុខដោយទឹកក្ដៅឧណ្ឌៗ រួចលាបទឹកក្រូចឆ្មារនេះលើមុនក្បាលខ្មៅនោះ ដោយទុកចោលប្រហែល 20 នាទី ហើយលាងសម្អាតទឹកក្ដៅឧណ្ឌៗម្ដងទៀត។
វិធីទី 3: លាបថ្នាំដុសធ្មេញស្ដើងៗទៅលើមុនក្បាលខ្មៅ ទុកចោលប្រហែល 25 នាទី រួចលាងសម្អាតមុខថ្មមៗជាមួយនឹងទឹកក្ដៅឧណ្ឌៗ។ អនុវត្តវិធីសាស្រ្តនេះប្រហែល 2 សប្ដាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។
វិធីទី 4: ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្បែកមានជាតិខ្លាញ់ និងមុនក្បាលខ្មៅ។ លាបទឹកឃ្មុំទៅលើផ្ទៃមុខដែលមានបញ្ហាដោយទុកចោលរយៈពេល 15 នាទី រួចលាងសម្អាតដោយទឹកក្ដៅឧណ្ឌៗ។
វិធីទី 5: ស៊ុតឆៅជារូបមន្ដផ្សំពិសេសដែលមាននៅក្នុងផ្ទះបាយជាប្រចាំ ហើយវាមានប្រសិទ្ធភាពកម្ចាត់មុនក្បាលខ្មៅ និងផ្ចិតរន្ធរោមយ៉ាងមានប្រសិទ្ធភាព។ គោះស៊ុតបំបែក យកតែផ្នែកសៗ វាយបញ្ចូលគ្នាជាមួយទឹកឃ្មុំ 1 ស្លាបព្រាបាយ។ យកស៊ុតសលាយទឹកឃ្មុំលាបលើកន្លែងដែលមានមុនក្បាលខ្មៅ ដោយទុកចោលរយៈពេល 30 នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ឌៗ។

0 Comments