ចៅសង្កាត់​វ័យក្មេងបំផុត៖ កុំថាឡើយគិតចុះចូល សូម្បីតែដេកស្រមៃ ក៏គ្មានផង

ចៅសង្កាត់​វ័យក្មេងបំផុត៖ កុំថាឡើយគិតចុះចូល សូម្បីតែដេកស្រមៃ ក៏គ្មានផង

នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ នយោបាយ​ប្រទេស​កម្ពុជា​បាន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​កម្រ​ជួប​ប្រទះ ពិសេស​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​​លោក គឹម សុខា ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ត្រូវ​​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន រក​ឃើញ​ថា​កំពុង​ធ្វើ​សកម្មភាព​ក្បត់​ជាតិ។
ការ​ចោទ​ប្រកាន់​នេះ ​បាន​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​រំលាយ​ ខណៈ​អន្តរជាតិ​​កំពុង​សម្លឹង​​មើល​កម្ពុជា និង​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ។ ​ទោះបី​ជា​​មាន​ការ​រិះគន់​ពី​ប្រជាជន​ជា​ច្រើន ក៏​ច្បាប់​បែង​ចែក​អាសនៈ​ក្រោយ​បក្ស​រំលាយ ត្រូវ​បាន​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី បាន​ឡាយ​ព្រះហស្តលេខា​​រួច​រាល់​ហើយ​ដែរ​កាល​ពី​ថ្ងៃ​ទី ២៥​តុលា។ឯ​បក្ស​កាន់​អំណាច​បាន​ប្រកាស​ស្វាគមន៍​អ្នក​​តំណាងរាស្ត្រ​ ក្រុម​ប្រឹក្សា​ឃុំ ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ដែល​ចង់​ចុះ​ចូល​ជាមួយ​ខ្លួន ​ពួក​គេ​នឹង​​ទទួល​ជា​និច្ច បើ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ពិត​មែន។
ការ​ប្រកាស​ទាក់​ទាញ​មេឃុំ​ចៅ​សង្កាត់​នេះ បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ទន់​ចិត្ត​ចុះ​ចូល​ជា​មួយ។ ​ប៉ុន្តែ​មាន​តំណាង​រាស្ត្រ ឬ​ចៅ​សង្កាត់​ភាគ​ច្រើន​បាន​ប្រកាន់​ជំហរ​រឹង​មាំ មិន​ព្រម​ក្បត់​សន្លឹក​ឆ្នោត​ពលរដ្ឋ​ឡើយ។ ​ក្នុង​នោះ​​ក៏​មាន​ចៅ​សង្កាត់​វ័យ​ក្មេង​ដ៏​លេច​ធ្លោ​ម្នាក់​ប្រចាំ​សង្កាត់​អូរចារ ​ក្រុង​បាត់ដំបង​ គឺ​កញ្ញា រ៉ូហ្សិត ផង​ដែរ។ចំណែក​ចៅ​សង្កាត់​​កំលោះ​ដ៏​មាន​ប្រជាប្រិយ​មួយ​ទៀត​នៅ​សាលាកំរើក ​ក្រុង​សៀម​រាប ក៏​បាន​ប្ដេជ្ញា​ចិត្ត​មិន​ចុះ​ចូល​ដែរ ព្រោះ​​គិត​ថា​អំពើ​បែប​នោះ​ជា​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ដែល​បាន​ទុក​ចិត្ត​ជ្រើស​រើស​តាំង​រូប​គាត់។
សារ​របស់​​​ចៅ​សង្កាត់​សាលាកំរើក លោក ជិន សុខង៉ែង ​បាន​សរសេរ​​រៀបរាប់​លើ​គណនី​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​​យប់​ម្សិលមិញ​ថា “ប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់​សាលា​កំរើក មក​ពី​គណបក្ស​សង្គ្រោះជាតិ​ទាំង ៧រូប ។ យើង​ខ្ញុំ​ទាំងអស់​គ្នា​មិន​ក្បត់​ឆន្ទៈ​ប្រជា​ពលរដ្ឋ ដែល​ជ្រើស​រើស​យើង​ខ្ញុំ​ឡើយ​ ហើយ​យើង​ខ្ញុំ​សន្យា​ថា នៅ​តែ​បន្ត​ឧត្តមគតិ​ដើម ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ ។ កុំថា​ឡើយ​គិត​ថា​ចុះ​ចូល សូម្បី​តែ​ដេក​ស្រមៃ​ ក៏​គ្មាន​ផង”។
ងាក​ទៅ​មើល​​ការ​​ប្ដេជ្ញាចិត្ត​របស់​កញ្ញា រ៉ូហ្សិត​ វិញ​ថា៖ ឧត្តម​គតិ​មិន​អាច​កាត់​ថ្លៃ​បាន​!ទោះ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​កំដៅ​នយោបាយ​បាន​ដុត​រោល​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​សន្ធោ​សន្ធៅ​យ៉ាង​ណា​ក្តី ក៏​ទឹក​ចិត្ត ឧត្តម​គតិ​ មនសិការ​ស្នេហាជាតិ​របស់ខ្ញុំ​ក៏​ដូច​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​មិន​រុញរា មិន​ខ្លប​ខ្លាច មិន​ចុះ​ញ៉ម​ទៅ​នឹង​អំណាច​គំរាម អំណាច​ទឹក​លុយ និង​ការ​បាត់បង់​មុខ​ដំណែង​តួនាទី​ជា​ចៅ​សង្កាត់ ឬ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​បន្តិច​ណា​សោះ ។
ដូច្នេះ​ខ្ញុំ​សូម​បញ្ជាក់​ថា កុំ​ប្រើ​ដៃ​ម្ខាង​គំរាម​រំលាយ​បក្សខ្ញុំ និង​ដៃ​ម្ខាង​ទៀត​អូស​ទាញ​អោយ​ខ្ញុំ​ចុះ​ចូល​ជា​មួយ​បក្ស​របស់​អ្នក​អោយ​សោះ ព្រោះ​កាល​ខ្ញុំ​សម្រេច​ចិត្ត​ចូល​រួម​ជា​មួយ​គណបក្ស សង្គ្រោះជាតិ​ដំបូង ខ្ញុំ​មិន​ដែល​មាន​បំណង​ចង់​ធ្វើ​ជា​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់ ឬ​មេឃុំ/​ចៅ​សង្កាត់​ម្តង​ណា​ឡើយ គឺ​បំណង​របស់​ខ្ញុំ​មាន​តែ​មួយគត់ “ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ឈរ​លើ​គោល​ការណ៍​អហិង្សា​”៕
ប្រភព:http://reachbot.today

Post a Comment

0 Comments