កុំដក រឺញិចកន្លែងទាំងនេះលើរាងកាយ បើមិនចង់ស្តាយក្រោយ!

ការប្រែប្រួលនៅលើខ្លួនប្រាណរបស់មនុស្សម្នាក់ៗគឺជារឿងធម្មជាតិ។ មនុស្សខ្លះមានសក់ស្កូវតាំងពីខ្លួននៅវ័យក្មេង រីឯអ្នកខ្លះមានមុខមុនមិនរលោងស្អាត ប៉ុន្តែជាអ្នករកវិធីដោះស្រាយបញ្ហានេះ អ្នកគួរពិគ្រោះជាមួយអ្នកជំនាញ ជៀងវាងរកវិធីបំបាត់វាខ្លួនអែង ព្រោះវាអាចនឹងបញ្ហារឿងមិនល្អនៅពេលក្រោម។ ហេតុអ្វីបានជាអញ្ចឹងទៅវិញ?
ថ្ងៃនេះ នឹងនិយាយអំពីចំណុចទាំង៥ កន្លែងនៅលើរាងកាយដែលអ្នកមិនគួរប៉ះពាល់ដោយដក រឺញិចនៅកន្លែងនោះ ដែលពួកវាមានដូចជា៖
១. ដកសក់ស្កូវ
សក់ស្កូវជារឿងធម្មតាដែលកើតមានឡើងសម្រាប់មនុស្សដែលវិវត្តន៍កាន់តែចាស់ទៅៗ។ ប៉ុន្តែក៏មានករណីខ្លះដែលវាកើតឡើងចំពោះអ្នកដែលមានអាយុតិចផងដែរ ដោយសារវាបណ្តាលមកពីសែន រឺកង្វះនៃការផលិតរបស់ជាតិមេឡានីន។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវដកវានោះទេ ព្រោះថាការដែលអ្នកកាន់តែដក វានឹងកើតចេញមកវិញកាន់តែច្រើន ពោលគឺកើនឡើងរហូតដល់ទៅ១០ដងឯណោះ។ លើសពីនេះទៅទៀត វាអាចនឹងធ្វើអោយមានរបួសនៅតាមគល់សក់ដែលបណ្តាលមកពីការដកសក់ទាំងនោះផងដែរ។

២. កាត់សាច់នៅជុំវិញក្រចក
ការធ្វើបែបនេះអាចបណ្តាលអោយមេរោគចូលទៅក្នុងសាច់អ្នកបានយ៉ាងងាយស្រួល ដោយការកាត់សាច់នេះអាចធ្វើអោយស្បែកនៅជុំវិញនោះដាច់ រឺមានរបួស ដែលវាគឺជាឪកាសយ៉ាងល្អនៅក្នុងការអោយបាក់តេរី រឺវីរ៊ុសមិនល្អឆ្លងដល់អ្នក ជាពិសេសប្រសិនជាមុខកន្រ្តៃដែលកាត់នោះមិនត្រូវបានសម្លាប់មេរោគអស់ល្អ។

៣. ញេចមុន
គ្មាននរណាម្នាក់ចូលចិត្តអោយមុខរបស់ខ្លួនមានមុននោះទេ ប៉ុន្តែការញេចមុនដោយគ្មានជំនាញ និងគ្មានការរៀបចំអនាម័យល្អ អាចបណ្តាលអោយមុខអ្នកមានស្នាម រឺអាចធ្វើអោយបញ្ហាមុននោះរាលដាលកាន់តែខ្លាំង។ អ្នកគួរតែរកគ្រូពេទ្យជំនាញដើម្បីដោះស្រាយបញ្ហានេះដល់អ្នកទើបប្រសើរ។

៤. ពងបែក
ប្រសិនជាអ្នកមានពងបែក អ្នកមិនគួរញេចវាបំបែកនោះទេ ប្រសិនជាមិនចាំបាច់។ ប៉ុន្តែក្នុងករណីដែលវាកើតឡើងនៅកន្លែងដែលសំខាន់ និងអាចរំខានប្រសិនជាអ្នកមិនញិចវានោះ អ្នកត្រូវតែរកម្ចុលដែលល្អស្អាតមិនទាន់យកទៅប្រើប្រាស់អ្វី ហើយលាងដៃ និងកន្លែងពងបែកនោះអោយបានស្អាតមុនពេលញិច ដើម្បីបង្ការការឆ្លងមេរោគ រឺបាក់តេរីចូលក្នុងនោះ។
    
៥. មូសខាំ
ប្រសិនជាអ្នកត្រូវបានមូសខាំ ចូរព្យាយាមកុំអេះវា ព្រោះវាអាចបណ្តាលអោយរមាស់ រឺហើមកាន់តែខ្លាំង ដូច្នេះអ្នកអាចយកអ្វីដែលត្រជាក់មកស្អំវាដើម្បីកាត់បន្ថយភាពរមាស់របស់វាបាន៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!
អត្ថបទល្អផ្សេងទៀត៖
របស់ ៨យ៉ាងដែលអ្នកមិនត្រូវប្រើរួមគ្នាឫអោយគេខ្ចីប្រើដាច់ខាត សូម្បីតែអ្នកជិតស្និទក៏ដោយ!
ថ្ងៃនេះ Anarchak នឹងនិយាយពីសម្ភារះទាំង៨យ៉ាងដែលអ្នកមិនត្រូវអោយនរណាម្នាក់ខ្ចីជាដាច់ខាត សូម្បីតែអ្នកដែលជិតស្និទបំផុត។ ប៉ុន្តែហេតុអ្វីបានជាដូច្នេះទៅវិញ? Anarchak មិនមែនប្រាប់អោយអ្នកចិត្តកំណាញ់ជាមួយមនុស្សជុំវិញខ្លួននោះទេ ប៉ុន្តែ Anarchak នឹងបង្ហាញពីហេតុផលថាហេតុអ្វីបានជារបស់ទាំង៨យ៉ាងនោះមិនគួរត្រូវបានចែករំលែកទៅអោយអ្នកដទៃ។ ក្នុងនោះមានដូចជា៖
៨. ក្រែមលាបបបូរមាត់
សម្រាប់មនុស្សស្រីភាគច្រើន ក្រែមលាបបូរមាត់គឺជាសម្ភារះប្រចាំថ្ងៃមួយដែលមិនអាចខ្វះបាន ដោយសារវាជាភ្នាក់ងារមួយដែលជួយបង្កើនសម្រស់ដល់អ្នកដែលប្រើប្រាស់។ ប៉ុន្តែអ្នកមិនគួរប្រើប្រាស់ក្រែមលាបបបូរមាត់ជាមួយអ្នកដទៃណាម្នាក់នោះទេ ដោយសារជម្ងឺដូចជាពងបែកមាត់ជាដើម ងាយនឹងឆ្លងតាមរយះការប្រើប្រាស់ក្រែមលាបបបូរមាត់រួមគ្នាខ្លាំងណាស់។
Text Article: http://anarchak.com

Post a Comment

0 Comments