សូមប្រុងប្រយ័ត្ន និងជួយស៊ែរផង!!! ក្រុមហ៊ុន​វី​ង​​ព្រមចេញ​​សំណង​នូវ​ទឹកប្រាក់​ចំនួន ៥០០​ដុល្លារ ដល់​អតិថិជន​ ព្រោះភ្នាក់ងាររបស់ខ្លួនអាច….

​បាត់ដំបង៖ ជនរងគ្រោះ​ដែល​បាន​ផ្ញើ​លុយ​តាមរយៈ​ក្រុមហ៊ុន​វី​ង ទៅអោយ​ជន​មិន​ស្គាល់មុខ​ដែល​បាន​Hack គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្តបាត់ដំបង ហើយ​បាន​​ឆាត​មក​ខ្ចីប្រាក់ ថា​មានធុរៈ​នៅឯ​ខេត្តសៀមរាប នោះ ត្រូវបាន​ក្រុមហ៊ុន​វី​ង ព្រម​ចេញ​​សំណង​នូវ​ទឹកប្រាក់​ចំនួន ៥០០​ដុល្លា​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែតុលា បន្ទាប់ពី​​លោកស្រី​ម្ចាស់​គណនី​បានដាក់​ពាក្យ​ប្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​​ដោយបាន​ចោទប្រកាន់ថា អាចមាន​ភ្នាក់ងារ​វី​ង​ណា​ម្នាក់​មានការ​ឃុបឃិត​ជាមួយ​​ជន​ទុច្ចរិត ដោយ​បើកប្រាក់​មិនចាំ បាច់​ផ្ទៀងផ្ទាត់​លេខ​ទូរស័ព្ទ​ក៏​អាច​បើក​យកលុយ​បាន ។​
​គួរ​បញ្ជាក់ថា គណនី​ហ្វេ​ស​ប៊ុ​ក របស់លោក​ស្រី ប៉ុក ច័ន្ទ​ធា​រី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​​បាត់ដំបង ត្រូវបាន​ជន​មិន​ស្គាល់មុខ​ហេ​ក​ចូល កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ ​ប្រហែលជា​ម៉ោង​១​និង​២០​នាទី​រសៀល ហើយ​បានធ្វើ​សកម្មភាព​ឆាត​ទៅកាន់​ហ្វ្រេ​ន​ប្រមាណ​ជាង​២០​នាក់ ដើម្បី​ខ្ចីប្រាក់ ។​
​នៅក្នុង​នោះដែរ លោក ភី សុខ អនុប្រធាន​វិទ្យុជាតិ​ចំការចេក ក៏បាន​ចាញ់កល​​ជន​សង្គមងងឹត​នោះ ដោយបាន​ឆាត​ទៅ​សួរនាំ​អំពី​ទឹកប្រាក់​ដែល​ខ្ចី​នោះ តែ​ត្រូវ​ជនសង្ស័យ​ដែល​យកឈ្មោះ​លោកស្រី​ទៅប្រើ​បាន​តប​ថា លោកស្រី​ត្រូវ​ចុះទៅ​ធ្វើ​វាគ្មិន​​នៅឯ​ខេត្តសៀមរាប ត្រូវការ​ខ្ចីប្រាក់​ចំនួន ៥០០​ដុល្លារ តែ​២​ថ្ងៃ​ប៉ុណ្ណោះ និង​សង​វិញ ។​

​ក្រោយពី​មានការ​ជឿ​ទាំងស្រុង​ថា ពិតជា​អ្នកស្រី​ប្រធាន​មន្ទីរ​ព័ត៌មាន​មែន​នោះ ទើប​​លោក ភី សុខ បាន​ផ្ញើ​តាមរយៈ​វី​ង​វេរ​លុយ ទៅអោយ​លោកស្រី​នូវ​ទឹកប្រាក់ ចំនួន​៥០០​ដុល្លារ ដោយ​ថត​បាញ់​តាមរយៈ​ឆាត​ទៅអោយ រួច​ទើប​ទូរស័ព្ទ​ទៅ​សួរ​លោកស្រី​ថា បានទទួល​លុយ​ហើយ​ឬ​នៅ ។ ពេលនោះ​ទើប​មានការ​ភ្ញាក់ផ្អើល ដោយសារតែ​លោកស្រី​មិនដឹង​ខ្លួន​ទាល់តែសោះ ហើយក៏​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ទៅ​សាកសួរ​ព័ត៌មាន​អំពី​លុយ​ដែល​ផ្ញើ ត្រូវ​ជន​មិន​ស្គាល់មុខ​ដកយក​បាត់ទៅហើយ ។​
​ដោយសារតែ​បញ្ហា​នេះហើយ ទើប​លោក ភី សុខ បាន​ទាក់ទង​តាមរយៈ​ទូរស័ព្ទ ទៅ​សាកសួរ​ប្រធាន​ក្រុមហ៊ុន​វី​ងទាំង​ប្រចាំ​ខេត្តបាត់ដំបង ក៏ដូចជា​ប្រធាន​ក្រុមហ៊ុន ដែល​​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចង់ដឹងថា ហេតុអ្វី​បានជា​ជន​ទុ​ច្ច​រឹត​ដែល​គ្មាន​លេខ​ទូរស័ព្ទ​ផង​ ក៏​អាច​ដក​ប្រា​ក់បាន ? ព្រោះ​លេខ​ទូរស័ព្ទ​នៅ​នឹង​ដៃ​របស់​លោកស្រី​ប្រធាន​មន្ទីរ​សោះ ។​
​ទីបំផុត នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧ ក្រុមហ៊ុន​វី​ង ដែល​នៅ​​ទីក្រុង​ភ្នំពេញ បាន​ទាក់ទង​មក​លោក ភី សុខ ដោយ​ព្រម​ចេញ​សំណង​ដែល​ខាតបង់​នូវ​ទឹកប្រាក់​៥០០​ដុល្លារ​នោះ ទៅ​ឲ្យ​លោក ភី សុខ វិញ ដោយបាន​កំណត់អោយ​ ​លោក​កាន់​ក្រដាស់​ដែល​ខ្លួន​បានដាក់​ប្រាក់ ទៅកាន់​បញ្ជរ​ដដែល ដើម្បី​បើក​យកប្រាក់​វិញ​។​
​ទាំងនេះ សបញ្ជាក់​អោយឃើញថា ពិត​ជាមាន​ភ្នាក់ងារ​វី​ង​ណា​ម្នាក់ ដែល​បាន​បើកប្រាក់​​ទៅអោយ​ជន​ទុច្ចរិត​យ៉ាងពិត​ប្រាកដ ដោយ​មិនបាន​ផ្ទៀងផ្ទាត់​នូវ​លេខ​ទូរស័ព្ទ ដែល​ត្រូវ​​យកមក​បើកប្រាក់​៥០០​ដុល្លារ​នោះ ដូចនេះ​ទើប​ជនរងគ្រោះ បានស្នើ​សុំអោយ​ក្រសួង​មាន​សមត្ថកិច្ច ធ្វើការ​សហការ​ជាមួយ​ក្រុមហ៊ុន​វី​ង ដើម្បី​តាម​ចាប់ខ្លួន​ជន​ទុច្ចរិត​នោះ យកមក​ផ្តន្ទាទោស​អោយបាន​តាមផ្លូវ​ច្បាប់ ៕
Text Article:http://merlkomsan.tv

Post a Comment

0 Comments