មន្ត្រីបក្សកាន់អំណាចថាអន្តរជាតិគ្មានឥទ្ធិពលមករារាំងការរំលាយបក្សប្រឆាំងឡើយ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ RFA
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសដោយមានជំនឿចិត្តថា រដ្ឋាភិបាលនឹងមិនអាចរំលាយគណបក្សប្រឆាំងដូចការគ្រោងទុកទេ ដោយសាររដ្ឋាភិបាលកំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចវិញ បញ្ចេញប្រតិកម្មថា សហគមន៍អន្តរជាតិ គ្មានឥទ្ធិពលណាមួយមកលើរដ្ឋាភិបាលកម្ពុជាទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអះអាងរបស់លោក សម រង្ស៊ី ដែលថា រដ្ឋាភិបាលមិនរំលាយគណបក្សប្រឆាំងនោះថា ជាការស្រមើស្រមៃ។
លោក សុខ ឥសាន ថ្លែងដូច្នេះជាការឆ្លើយតបទៅលោកសម រង្ស៊ី នៅថ្ងៃទី២៧ តុលា ដែលអះអាងថា រដ្ឋាភិបាលកម្ពុជានឹងមិនអាចរំលាយគណបក្សសង្គ្រោះជាតិបាន។ លោក សុខ ឥសាន បញ្ជាក់ថា ផែនការរំលាយគណបក្សសង្គ្រោះជាតិ គ្មានការរាថយនោះឡើយ តុលាការកំពុងតែបន្តនីតិវិធីរបស់ខ្លួនទៅមុខ។
លោក សម រង្ស៊ី ថ្លែងពីទីក្រុងរ៉ូម (Rome) ប្រទេសអ៊ីតាលី និងបានផ្សព្វផ្សាយក្នុងគណនីហ្វេសប៊ុក (Facebook) របស់លោកថា បើសិនជារដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិនោះ ក៏ដូចជារំលាយខ្លួនឯងដែរ។ លោក សម រង្ស៊ី បញ្ជាក់ថា លោកមានដំណឹងល្អមួយដើម្បីជម្រាបពលរដ្ឋឲ្យ ថា រដ្ឋាភិបាលលោក ហ៊ុន សែន លុបចោលគម្រោងរំលាយគណបក្សសង្គ្រោះជាតិវិញហើយ ដោយសារតែសម្ពាធសហគមន៍អន្តរជាតិ ដែលមិនអាចបណ្ដោយឲ្យ លោក ហ៊ុន សែន ធ្វើអ្វីៗតាមចិត្តបាន។
លោក សម រង្ស៊ី សម្ដែងការអាណិតអាសូរដល់លោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំង ហើយលោកអំពាវនាវឲ្យសាធារណជនកុំទទួលស្គាល់សេចក្ដីថ្លែងការណ៍ណាមួយរបស់លោក កឹម សុខា ព្រោះថា លោក កឹម សុខា កំពុងរងការបង្ខិតបង្ខំ និងគំរាមកំហែងពីរដ្ឋាភិបាល ក្នុងការជំរុញឲ្យធ្វើសេចក្ដីថ្លែងការណ៍អ្វីមួយ។
ការអះអាងរបស់លោក សម រង្ស៊ី អំពីដំណឹងវិជ្ជមានបែបនេះ នៅចំថ្ងៃចុងក្រោយ ដែលតុលាការកំពូលតម្រូវឲ្យគណបក្សសង្គ្រោះជាតិដាក់ឯកសារដោះបន្ទុក ដែលបញ្ជាក់ថា គណបក្សសង្គ្រោះជាតិមិនជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឬផ្ដួលរំលំរដ្ឋាភិបាល។ ក៏ប៉ុន្តែមកទល់ពេលនេះ គណបក្សប្រឆាំងមិនផ្ដល់ឯកសារណាមួយជូនតុលាការឡើយ។ ទន្ទឹមនឹងនេះ គណបក្សសង្គ្រោះជាតិក៏ចេញសេចក្ដីថ្លែងការណ៍ជូនដំណឹងដល់សាធារណមតិជាតិ អន្តរជាតិ និងស្ថាប័នមានសមត្ថកិច្ចឲ្យជ្រាបថា គណបក្សសង្គ្រោះជាតិសូមឲ្យមានការដោះស្រាយតាមផ្លូវនយោបាយ។
នៅសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី២៧ តុលា អះអាងថា គណបក្សសង្គ្រោះជាតិមិនបានធ្វើអ្វីខុសច្បាប់នោះទេ គណបក្សសង្គ្រោះជាតិ ជំទាស់ដាច់ខាតនូវការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិយល់ឃើញថា ការចង់រំលាយគណបក្សសង្គ្រោះជាតិមានចរិតនយោបាយ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ផែនការរំលាយគណបក្សសង្គ្រោះជាតិនេះ រដ្ឋាភិបាលនៅតែបោះជំហានទៅមុខមិនរាថយទេ។ ក៏ប៉ុន្តែបើសិនជាគណបក្សសង្គ្រោះជាតិផ្លាស់ប្ដូរលោក កឹម សុខា ឲ្យអ្នកផ្សេងដឹកនាំជំនួសអាច រដ្ឋាភិបាលឬតុលាការពិចារណាមិនរំលាយចោល។
រដ្ឋាភិបាលចង់រំលាយគណបក្សសង្គ្រោះជាតិចោល ដោយបានកែប្រែច្បាប់ចំនួន៤ ទាក់ទងនឹងការបោះឆ្នោត ដោយមិនខ្វល់ពីការរិះគន់ពីមជ្ឈដ្ឋាននានានេះ នៅក្រោយពេល គណបក្សតូចៗចំនួនពីរដាក់ពាក្យប្ដឹងទៅក្រសួងមហាផ្ទៃ សុំរំលាយគណបក្សសង្គ្រោះជាតិ ដោយចោទថា គណបក្សនេះ ពាក់ព័ន្ធបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល ឬក្បត់ជាតិ។ ក្រសួងមហាផ្ទៃក៏បញ្ជូនពាក្យបណ្ដឹងនេះទៅតុលាការកំពូលភ្លាមៗ។
អ្នកច្បាប់លើកឡើងថា រដ្ឋាភិបាលកែប្រែច្បាប់ចំនួន៤នេះ ជាការរំលោភរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាពលរដ្ឋ ជាង ៣លាននាក់ដែលបោះឆ្នោតជូនបក្សប្រឆាំង។
រដ្ឋធម្មនុញ្ញមាត្រា៧៦ ចែងថា រដ្ឋសភាមានសមាជិក ជាតំណាងរាស្ត្រយ៉ាងតិច ១២០រួប។ តំណាងរាស្ត្រ ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសជាសម្ងាត់។ ចំពោះមាត្រា៧៨វិញ ចែងថា នីតិកាលរបស់រដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។
លោក ឯម សុវណ្ណរ៉ា បន្ថែមថា រដ្ឋាភិបាលចង់រំលាយគណបក្សសង្គ្រោះជាតិមិនខ្វល់អំពីរដ្ឋធម្មនុញ្ញទេ ដោយយោងលើច្បាប់ទាំង៤ ដែលសភាឯកបក្សទើបធ្វើវិសោធនកម្មថ្មី ដែលព្រះមហាក្សត្រទើបឡាយព្រះហត្ថលេខាទទួលស្គាល់នោះ។
រដ្ឋាភិបាលបានប្រកាសពន្យារពេលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ កុម្ភះឆ្នាំ២០១៨ ដោយមិនបានបញ្ជាក់មូលហេតុអ្វីច្បាស់លាស់ទេ នៅស្របពេលលោក ហ៊ុន សែន បានអំពាវនាវឲ្យក្រុមប្រឹក្សាឃុំ–សង្កាត់គណបក្សសង្គ្រោះជាតិ ចុះចូលរួមនយោបាយជាមួយគណបក្សកាន់អំណាចរបស់លោក ហើយសមាជិកក្រុមប្រឹក្សាឃុំ–សង្កាត់ខ្លះ ត្រូវបានតុលាការចាប់ខ្លួនជាដើម។
នៅត្រង់ចំណុចនេះ អ្នកវិភាគ បញ្ជាក់ថា រដ្ឋាភិបាលនឹងរំលាយគណបក្សសង្គ្រោះជាតិ ចោលតាមផែនការរបស់ខ្លួន។ លោកបញ្ជាក់ថា ការពន្យាពេលបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានេះ ក៏ជាយុទ្ធសាស្ត្របក្សកាន់អំណាចដែរ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការរៀបចំរចនាសម្ព័ន្ធមូលដ្ឋានឡើងវិញ ក្រោយពេលរំលាយគណបក្សសង្គ្រោះជាតិនោះ។ ក៏ប៉ុន្តែបើក្រោយពេលរំលាយ បើសិនជាមានសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ ដូចជាការបិទទីផ្សារកម្ពុជា នៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនោះ លោក ហ៊ុន សែន នឹងបន្ធូរស្ថានការណ៍នយោបាយឡើងវិញ ហើយអាចបើកច្រកឲ្យលោក សម រង្ស៊ី វិលចូលស្រុក និងដោះលែងលោក កឹម សុខា ដើម្បីឲ្យមកចូលរួមនយោបាយឡើងវិញ ដោយបង្កើតគណបក្សថ្មីមួយផ្សេងទៀត ពេលនោះ គណបក្សប្រឆាំងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំកសាងរចនាសម្ព័ន្ធឡើងវិញ ក្នុងការចូលរួមបោះឆ្នោតឆ្នាំ២០១៨ឡើយ៕
ប្រភព:http://www.camnews.org/
by: Sea Phealey

0 Comments