តារាសិចថៃ ទើបលែងប្ដីចាស់ វះកាត់សុដន់ ត្រៀមវិលចូលពិភពកុនក្ដៅសាច់
ក្រុងបាងកក: តារាសិចថៃដែលបោះបង់អាជីពចាប់យកព្រះធម៌មុនពេលរៀបការជាមួយស្វាមីសេដ្ឋីវ័យចាស់ ក្រោយពីលែងលះរួច ពេលនេះ នឹងធ្វើការវះកាត់កែកុនទម្រង់សុដន់ត្រៀមចូលពិភពសិល្បៈវិញ។អតីតតួកុនសិច ណុង ណាត់ វ័យ ៣១ ឆ្នាំ បានដើរតាមផ្លូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សម្អាតកាយមុនរៀបការនឹងសេដ្ឋីអាមេរិក Harold Nesland អាយុ ៧២ ឆ្នាំ ក្នុងឆ្នាំ ២០១២។
តារាថៃរូបនេះបាននិយាយថា ក្រោយចែកផ្លូវពីស្វាមី នាងនឹងវិលចូលពិភពសិល្បៈភាពយន្ដ និងផលិតរូបភាពបែបស្រើបស្រាលវិញ តែមិនមែនជាកុនសិចនោះទេ។ណុង ធ្លាប់បានប្រាប់ថា អ្នកទាំងពីរអត់ដែលរួមភេទនឹងគ្នា ដោយនាងបារម្ភពីសុវត្ថិភាពសុខភាពស្វាមីវ័យចាស់។ ពេលនេះ នាងទើបបានបញ្ចេញវីដេអូងូតទឹកបែបបញ្ឆេះអារម្មណ៍មុនពេលប្រកាសវិលមករកអាជីពចាស់។
ណុង ណាត់ នាមដើម ណាត់គេសារីន ឆៃឆាលៀមផុល បាននិយាយថា៖ «ខ្ញុំ និងលោក Harold ចែកផ្លូវគ្នាហើយ។ គាត់មិនចង់ទេ តែខ្ញុំត្រូវតែធ្វើបែបនេះ។ ខ្ញុំនឹងវះកាត់កែកុនសុដន់ រួចវិលចូលពិភពសិល្បៈវិញ។ មិនមែនជាកុនសិចទេ វាគ្រាន់តែជាភាពយន្ដក្ដៅសាច់ និងរូបថតអាស។ តាមពិតទៅ ខ្ញុំមានពេជ្រ និងប្រាក់ច្រើនសន្ធឹក។ ខ្ញុំមិនចង់ធ្វើការអីទៀតទេ តែខ្ញុំត្រូវតែធ្វើដើម្បីស្ទួយខ្លួនឯង»៕HR
0 Comments