គុណសម្បត្តិ និងគុណវិបត្តិ ដែលអ្នកចូលចិត្តសម្រេចកាម គួរយល់ដឹង
ការសម្រេចកាមជាអ្វី ? ការសម្រេចកាម ជាការដាស់តឿនចំណង់ផ្លូវភេទ ដោយប្រើដៃ ម្រាមដៃ ឬប្រើឧបករណ៍សិចសិប្បនិមិត្ត។ ការស្រាវជ្រាវបង្ហាញថា មានមនុស្សប្រហែលតែ ៥-៨%ប៉ុណ្ណោះ ដែលមិនធ្វើការសម្រេចកាមខ្លួនឯង។ តើការសម្រេចកាមមានផលល្អ និងផលប៉ះពាល់អ្វីខ្លះ
-គុណសម្បត្តិ
១. ការសិក្សារកឃើញថា មនុស្សចូលសម្រេចកាម គឺមានចំណង់ផ្លូវភេទខ្ពស់ ឬចូលចិត្តរួមភេទ ជាងអ្នកមិនធ្លាប់ធ្វើ។
២. ការសម្រេចកាម ជាជម្រើសសុវត្ថិភាពដោយមិនខ្លាចឆ្លងរោគអេដស៍ ថ្លើម B, C ប្រមេះ ជំងឺ Chlamydia និងជំងឺឆ្លងតាមការរួមភេទជាច្រើនទៀត។ មិនតែប៉ុណ្ណោះ បុរសនារីមិនចាំបាច់ខាតពេលវេលាឬប្រាក់កាក់ជួបជាមួយដៃគូ។ វាមានសារសំខាន់ ទាំងបុរសស្ត្រី ដែលអាចឆ្លើយតបនឹងចំណង់របស់ខ្លួនបាន ដោយមិនចាំបាច់មានដៃគូពិតប្រាកដ។
៣. ការសម្រេចកាម ធ្វើឱ្យមនុស្សស្រលាញ់ខ្លួនឯងនិងទំនុកចិត្ត។
៤. ការសម្រេចកាម ធ្វើឱ្យបុរសស្ត្រី បំបាត់អារម្មណ៍តានតឹង។
៥. ការសម្រេចកាម មិនងាយធ្វើឱ្យបុរសឈឺ ព្រោះបញ្ចេញទឹកកាមច្រើន។
-គុណវិបត្តិ
១. ការសម្រេចកាម នឹងធ្វើឱ្យមនុស្សយល់ថាពួកគេធ្វើខុស។ តាមការពិតមនុស្សភាគច្រើន តែងគិតថា វាជាអំពើខុសឆ្គង ព្រោះពួកគេជឿថា អ្វីពួកគេធ្វើគឺមិនល្អ បើគិតតាមសីលធម៌និងសាសនា។
២. ក្នុងអំឡុងពេលរួមភេទ ដំណើរឈាមក្រោមស្បែក (Ecchymosis) នៃសរីរាង្គភេទ អាចកើតឡើងទាំងបុរសស្ត្រី។ ជាពិសេសពេលប្រើឧបករណ៍សិចសិប្បនិមិត្ត វានឹងធ្វើឱ្យឈឺចាប់ខ្លាំង ព្រោះវាមិនមានទឹករំអិលគ្រប់គ្រាន់។ លើសពីនេះ មនុស្សអាចប្រឈមនឹងការឆ្លងមេរោគ ដែលធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។
៣. ការសម្រេចកាម អាចធ្វើឱ្យមនុស្សញៀន និងមានបញ្ហាផ្លូវចិត្ត។ ពេលក្លាយជាទម្លាប់ មនុស្សមិនងាយនឹងបោះបង់វាទេ។ មានប្ដីប្រពន្ធមួយចំនួនបានជួបបញ្ហានេះ ហើយបានសម្រេចកាមខ្លួនឯង ដោយមិនព្រមរួមសង្វាសជាមួយដៃគូ។ វាអាចធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងស្នេហា។
៤. ការសម្រេចកាម នឹងធើឱ្យមនុស្សឆាប់ចេញទឹកកាមមុនពេលកំណត់ ឬមិនបានសោយសុខផងចេញមុនបាត់ទៅហើយ។
៥. ការសម្រេចកាម ធ្វើឱ្យលិង្គចុះខ្សោយ។
៦. ការសម្រេចកាម ធ្វើឱ្យលិង្គបង្កើតសរសៃឈាមច្រើនពេក ហើយវានឹងមិនមានរំញោច។
៧. ការសម្រេចកាម ធ្វើឱ្យអ័រម៉ូនផលិតទឹកកាមចុះខ្សោយ។
៨. ការសម្រេចកាម ធ្វើឱ្យស្បូនស្ត្រីចុះខ្សោយ ជាហេតុមិនអាចបង្កើតកូនបាន(ត្រូវរំលូត)។
៩. ការសម្រេចកាម ធ្វើឱ្យស្ត្រីកើតជំងឺមហារីក។
១០. ការសម្រេចកាម ធ្វើឱ្យពិការមេជីវិតឈ្មោល នាំឱ្យកូនកើតមកមិនគ្រប់លក្ខណៈ(តែមិនមានច្រើនទេ)។
១១. ការសម្រេចកាម ធ្វើឱ្យស្ត្រីបាត់បង់ព្រហ្មចារី។
បើតាមការអភិវឌ្ឍន៍សុខភាព ការសម្រេចកាម អាចធ្វើបានចំពោះមនុស្សពេញវ័យ និងអាយុក្រោម៣៥ឆ្នាំ៕
Article Source: http://news.sabay.com.kh
by: Sea Phealey
by: Sea Phealey
0 Comments