មូលហេតុដែលអ្នកបែកបាក់ស្នេហា ត្រូវឈឺចាប់ខ្លាំង
វាគឺជាអារម្មណ៍សកល គឺជាអារម្មណ៍ដែលមានពេលខ្លះឈឺចាប់ខ្លាំង ពេលខ្លះក៏ឈឺចាប់តិចទៅតាមទំហំបញ្ហា ។ ប៉ុន្តែនៅពេលបែកបាក់ស្នេហា ទោះជាមានអ្នកខ្លះឈឺចាប់ខ្លាំង និងអ្នកខ្លះទៀតឈឺចាប់តិច ក៏វានៅតែជាការឈឺចាប់មួយដែលមនុស្សស្រីប្រុសមិនអាចគេចផុតបាន ។ មានអ្នកស្រាវជ្រាវមួយចំនួនបានចាប់អារម្មណ៍លើរឿងនេះ ហើយពួកគេបានរកឃើញមូលហេតុដែលធ្វើអោយមនុស្សមួយចំនួនឈឺចាប់ខ្លាំង និងមួយចំនួនទៀតឈឺចាប់តិច បន្ទាប់ពីបែកបាក់ស្នេហា ។ ការស្រាវជ្រាវបានរកឃើញថាមនុស្សមួយចំនួនទទួលបានអារម្មណ៍ឈឺចាប់ និងគិតច្រើនដោយសារតែ៖
១. ពេញចិត្តនឹងស្នេហាខ្លាំងពេក ។
២. មានការតាំងចិត្តខ្ពស់ចំពោះស្នេហារបស់ពួកគេ ។
៣. មានទំនាក់ទំនងស្នេហាយូរអង្វែងហើយ (ចាប់ពី ៣ឆ្នាំ) ។
៤. ពួកគេមិនមែនជាដើមហេតុនាំអោយមានការបែកបាក់ ។
៥. ដៃគូរបស់ពួកគេមានអ្នកផ្សេង ។
កត្តាទាំងអស់នេះជាភាសាអង់គ្លេសហៅថា attachment style ដែលបង្កើតជាគំនិត ជំនឿ អារម្មណ៍ របស់ពួកគេលើដៃគូររបស់ពួកគេ ហើយវានឹងមានឥទ្ធិពលខ្លាំងទៅលើការឈឺចាប់របស់ពួកគេ បន្ទាប់ពីពួកគេបែកបាក់ស្នេហា ។
ការស្រាវជ្រាវមួយជាមួយអ្នកចូលរួម ៥,០០០នាក់ បានប្រាកដថាពិតជាជះឥទ្ធិពលខ្លាំងលើការឈឺចាប់បន្ទាប់ពីបែកបាក់ស្នេហាពិតមែន ។ ក្នុងចំណោមមនុស្ស ៥,០០០នាក់ នោះ គឺមានអារម្មណ៍ឈឺចាប់ខ្លាំង មានអាកប្បកិរិយាអវិជ្ជមាន ចូលចិត្តបន្ទោសខ្លួនឯង ឆាប់ខឹង មានអារម្មណ៍ស្មុគ គិតច្រើន ហើយចង់វិលត្រឡប់មករកមនុស្សដែលពួកគេស្រឡាញ់វិញ ។ មនុស្សទាំងនេះចូលចិត្តងាកទៅរកមិត្តភក្តិ និងគ្រួសារដើម្បីជួយលួងលោមពួកគេ ។
ក្រុមមនុស្សមួយក្រុមទៀតដែលមិនមាន attachment style បានបង្ហាញថាពួកគេអាចគ្រប់គ្រងខ្លួនឯងបាន មិនសូវពឹងផ្អែកលើមិត្តភក្តិ គ្រួសារ និងអាចរកអ្នកថ្មីមកជំនួសបាន ។
ការស្រាវជ្រាវមួយនេះបានសង្ខេបថា កត្តាដែលកំណត់អោយអ្នកបែកបាក់ស្នេហាឈឺចាប់តិច ឬខ្លាំង គឺអាស្រ័យលើប្រភេទ attachment style ដែលពួកគេមាន ។ ឧទាហរណ៍ អ្នកដែលចេះទប់អារម្មណ៍នៅពេលស្និទ្ធស្នាលជាមួយដៃគូរ មានទំនុកចិត្តខ្ពស់ពេលនៅម្នាក់ឯង និងជឿជាក់លើសមត្ថភាពខ្លួនឯងថាអាចរកដៃគូរថ្មីបាន គឺធ្វើអោយពួកគេមានជំហររឹងមាំទោះបីជាទើបតែបែកបាក់ស្នេហាក៏ដោយ ។ មនុស្សប្រភេទនេះភាគច្រើនគឺជាមនុស្សដែលមានបទពិសោធន៍ផ្លាស់ប្តូរដៃគូរច្រើន ។ ដោយឡែករីឯមនុស្សដែលចូលចិត្តស្និទ្ធស្នាលជាមួយដៃគូច្រើនពេក នឹងមានអារម្មណ៍ឈឺចាប់ខ្លាំង និងគិតច្រើននៅពេលដែលបែកបាក់ស្នេហា ។
ហេតុដូចនេះហើយប្រសិនបើអ្នកចំណាយពេលវេលាជាមួយមិត្តភក្តិច្រើន និងជាមួយមនុស្សដែលអាចរំលឹកអោយអ្នកចេះស្រឡាញ់ខ្លួនឯង និងមានគំនិតសុទិដ្ឋិនិយមបានច្រើន អ្នកនឹងអាចគ្រប់គ្រងអារម្មណ៍ឈឺចាប់ខ្លាំងបាន បន្ទាប់ពីអ្នកបែកបាក់ស្នេហាជាមួយដៃគូរបស់អ្នក ៕

0 Comments